អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖​ ឆ្លើយតបការប្រតិដ្ឋព័ត៌មាន ដើម្បីតែអុចអាល និងលាបពណ៌

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋជ្រាបថា៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម គឺជាអង្គភាពជំនាញ ក្នុងការគ្រប់គ្រងទិន្នន័យអត្តសញ្ញាណបុគ្គល និងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ។

កន្លងមក ដើម្បីពង្រឹងការគ្រប់គ្រង និងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អ ថ្នាក់ដឹកនាំ និងក្រុមការងារអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានទៅចូលរួមក្នុងកិច្ចប្រជុំ វគ្គបណ្តុះបណ្តាល ទស្សនកិច្ចសិក្សា ដកបទពិសោធន៍នៅតាមបណ្តាប្រទេសជាច្រើន ដូចជា៖​ ប្រទេសសឹង្ហបុរី ថៃ ចិន វៀតណាម អូស្ត្រាលី អាល្លឺម៉ង់ អ៊ីតាលី រវ៉ាន់ដា ឥណ្ឌា កូរ៉េ ខាងត្បូង ជាដើម។

...

ដោយឡែកក្រុមប្រឆាំងបែរជាប្រតិដ្ឋព័ត៌មាន ប្រឆាំង លាបពណ៌ ដើម្បីបម្រើនយោបាយរបស់ខ្លួន ដោយពុំបានគិតអំពីភាពត្រឹមត្រូវ និងមូលដ្ឋានព័ត៌មានឱ្យបានពេញលេញ ធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋមានការយល់ច្រឡំទៅវិញ។ នេះជាអំពើស្មោគគ្រោក គ្មានវិជ្ជាជីវៈ​ គ្មានមនសិការចំពោះជាតិ និងប្រជាពលរដ្ឋ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print