ខេត្តកំពង់ចាម៖ យោងតាមរបាយការណ៍ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម បានឱ្យដឹងថា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានស្រកចុះវិញបន្តិច វិញបន្ទាប់ឡើងអស់ជាច្រើនថ្ងៃ។
បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានបញ្ជាក់ថា ចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេបានស្រកចុះវិញបន្តិចនៅកម្ពស់១០,៥០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកស្រកកម្ពស់០,១៣ម៉ែត្រ។
ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេមានកម្ពស់ត្រឹម ១០,១០ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ៕
...