លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- នៅពេលដែលកម្ពុជាមានការឯកភាពរឹងមាំ = ថៃគិតថាជាការគំរាមកំហែងថៃ?

២- ថៃមិនចង់ឲ្យកម្ពុជារឹងមាំទេ = ព្រោះថៃមិនចង់ឲ្យកម្ពុជារឹងមាំនិងខ្លាំងទេ។

៣- អញ្ចឹងបានជាថៃតែងតែរករឿងកម្ពុជា = មិនចង់ឲ្យកម្ពុជាបានសុខនិងរីកចម្រើនរុងរឿង។

៤- ការចង់ធ្វើរបងព័ទ្ធប្រាសាទតាមាន់ធំ = ជាការបំផុសដើម្បីស្ទង់ចិត្តមេដឹកនាំកម្ពុជា?

៥- ចាប់ពីឆ្នាំ២០២៦ តទៅនឹងមានកាតព្វកិច្ចយោធា = ដើម្បីដំណើរការកាតព្វកិច្ចយោធាបានល្អគប្បីត្រៀមលិខិតបទដ្ឋានគតិយុត្តិពីឥឡូវនេះទៅ។

៦- ភ្ញៀវទេសចរណ៍នៅថៃថយចុះគួរកត់សម្គាល់ = ដោយសារឥទ្ធិពលឧក្រឹដ្ឋកម្មឆបោក ចោរលួច ចោរប្លន់ ចាប់ជម្រិត កើនឡើង ។

៧- ផែ ថងថាន ឧស្សាហ៍ទៅតំបន់ភូមិភាគ២ថៃ = ដើម្បីយកចិត្តមេយោធភូមិភាគ២ដែលខ្លួនបានចោទថាជាខ្មាំងសត្រូវ។

៨- មេយោធាភូមិភាគ២ថៃនៅមិនយូរទៀតទេ = ត្រូវចូលនិវត្តន៍ខែតុលាឆ្នាំ២០២៥នេះហើយ?

៩- ថាក់ ស៊ីន និង ផែ ថងថាន មានវិជ្ជាជីវៈនយោបាយ = ទើបបានរាយការណ៍ជូនសម្តេចតេជោពីការសម្ងាត់ថៃជូនសម្តេចហើយសុំយោបល់សឹងគ្រប់រឿងជាតិថៃធំៗ។

១០- គ្មានរឿងអីមិនពិតទេបើថៃជាអ្នកនិយាយហើយនោះ = ដូចលោកអាភីស៊ិតវេចាជីវ៉ានិយាយពីថាក់ ស៊ីន ដែលតែងរាយការណ៍ជូនសម្តេចតេជោ? ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print