ខេត្តរតនគិរី៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានអញ្ជេីញដឹកនាំកម្លាំងចូលរួមចុះប្រត្តិបត្តិការត្រួតពិនិត្យទីតាំងសណ្ឋាគារ និងកាស៊ីណូ១កន្លែងស្ថិតនៅជិតច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ (កម្ពុជា-វៀតណាម) ដោយមានការដឹកនាំពីលោក ងិន ណែល អភិបាលរងខេត្តតំណាងលោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី រួមទាំងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអភិបាលស្រុកអូរយ៉ាដាវ ព្រមទាំងមន្ត្រីមានសមត្ថកិច្ចអមដំណើរប្រមាណសរុបចំនួន៤៣រូប។
ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យ សណ្ឋាគារនិងកាស៊ីណូ០១កន្លែងនេះដែរ គឺដើម្បីស្វែងរកក្រុមដែលអាចលាក់ខ្លួនក្នុងការប្រព្រឹត្តបទល្មើស Online និងការជួញដូរមនុស្សខុសច្បាប់ ដែលក្នុងរយៈពេលបច្ចុប្បន្ននេះប្រមុខដឹកនាំរាជរដ្ឋាភិបាលបាននឹងកំពុងធ្វើការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គ.ប.ច.ប (ONLINE SCAMS) យ៉ាងខ្លាំងក្លាមោះមុត៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី