ឥទ្ធិពលព្យុះវិផា ធ្វើឱ្យខេត្តព្រះសីហនុទទួលរងសម្ពាធដើមឈើតូចធំ និងផ្ទះមួយចំនួនត្រូវរលំ ខណៈអាជ្ញាធរអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នខ្ពស់ (មានវីដេអូ​)

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ ដោយសារទទួលរងឥទ្ធិពលចំហាយព្យុះវិផា មកពីបណ្តាប្រទេសជាប់ព្រំប្រទល់ប្រទេសកម្ពុជា​ បានធ្វើឱ្យដើមឈើតូចធំមួយចំនួននៅតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងមូលដ្ឋានក្រុងព្រះសីហនុ បានបាក់រលំត្រៀបត្រា។

ចំហាយព្យុះវិផាដ៏មានឥទ្ធិពលមួយនេះ បានបោកបក់មកលើខេត្តព្រះសីហនុនៅរសៀលថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២៥ បណ្តាលឲ្យផ្ទះនិងដើមឈើមួយចំនួននៅស្រុកព្រៃនប់ និងក្នុងក្រុងព្រះសីហនុបានរលំខូចខាត។ ករណីនេះទៀតសោត ក្រៅពីខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែងពលរដ្ឋ តែមិនប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វនោះឡើយ។

បើយោងតាមការព្យាករណ៍ធាតុអាកាសពីក្រសួងធនធានទឹក និងឧតុនិយមពេលថ្មីៗនេះថា ព្យុះនេះនឹងបន្តរហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។ 

ជាមួយគ្នានេះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ប្រជានេសាទដែលកំពុងធ្វើដំណើរទាំងផ្លូវគោក និងផ្លូវទឹកទាំងអស់ អនុវត្តវិធានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសក្នុងរដូវមានភ្លៀងធ្លាក់ច្រើន លាយឡំនិងព្យុះ ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់កើតឡើងបានគ្រប់ពេល៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print