លោក ប៉ែន បូណា ៖ ថៃកំពុងតែប្រើយុទ្ធសាស្រ្ត ដើម្បីបន្សាបឥទ្ធិពលរបស់សម្ដេចតេជោ ហ៊ុន សែន ព្រោះតែសម្ដេចមានឥទ្ធិពលខ្លាំងក្នុងប្រទេសថៃ ដែលបានធ្វើឱ្យនយោបាយថៃ រង្គោះរង្គើយ៉ាងខ្លាំង

ចែករំលែក៖

ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានមានប្រសាសន៍ថា ថៃកំពុងតែប្រើយុទ្ធសាស្រ្ត ដើម្បីបន្សាបឥទ្ធិពលរបស់សម្ដេចតេជោ ហ៊ុន សែន ព្រោះតែសម្ដេចមានឥទ្ធិពលខ្លាំងក្នុងប្រទេសថៃ ដែលបានធ្វើឱ្យនយោបាយថៃ រង្គោះរង្គើយ៉ាងខ្លាំង។

នាយករដ្ឋមន្រ្តីស្ដីទីរបស់ថៃ បានព្យាយាមនិយាយទៅកាន់ប្រជាពលរដ្ឋរបស់ខ្លួនថា កុំជឿសម្ដីរបស់សម្ដេចតេជោ ខណៈដែលរូបលោកផ្ទាល់ធ្លាប់បានអមដំណើរអតីតនាយករដ្ឋមន្រ្តី អ៊ុងអ៊ីង រង់ចាំសម្ដេចដល់ទី៤ម៉ោង ដើម្បីសូមយោបល់ផ្សេងៗពីសម្ដេច ក្នុងការដោះស្រាយបញ្ហានយោបាយនៅក្នុងប្រទេសរបស់ខ្លួន។ ទាំងនេះត្រូវបានឯកឧត្តមរដ្ឋមន្រ្តី ប៉ែន បូណា អះអាងថា អ្នកនយោបាយថៃ មិនត្រឹមតែកុហកប្រជាជនខ្លួនឯងនោះទេ តែក៏បានកុហកខ្លួនឯងផ្ទាល់ផងដែរ។

ក្នុងនាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានផ្ដាំទៅកាន់អ្នកនយោបាយថៃថា វិធីសាស្រ្តដែលថៃបានកំពុងធ្វើដើម្បីបន្សាបឥទ្ធិពលរបស់សម្ដេចតេជោនេះ គឺមិនមានប្រសិទ្ធភាពនោះទេ ព្រោះយុទ្ធសាស្រ្តនេះត្រូវបានអ្នកនយោបាយជ្រុលនិយមរាប់ទសវត្សរ៍ហើយមិនជោគជ័យនោះទេ មានតែបែកបាក់ ខ្លួនឯងតែប៉ុណ្ណោះ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print