ប្រាសាទតាក្របី-តាមាន់ធំ៖ យោងតាមរបាយការណ៍របស់មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ បានឱ្យដឹងថា នៅថ្ងៃចន្ទទី២១ ខែកក្កដា ឆ្នាំ២០២៥ គិតាប់ពីម៉ោង ១២:០០នាទីដល់ម៉ោង ៣:០០នាទីរសៀល មានបងប្អូនប្រជាពលរដ្ឋខ្មែរចំនូនរួម ៤៣៥នាក់ ប្រុស ១៧៥នាក់ ស្រី ៣៦០នាក់ ព្រះសង្ឃ ២២អង្គ មកពីខេត្តកំពង់ធំ,សៀមរាប.មណ្ឌលគិរី.បាត់ដំបង.កំពង់ឆ្នាំង និងរាជធានីភ្នំពេញ បានអញ្ជើញមកទស្សនាប្រាសាទតាមាន់ធំ។
ប្រភពដដែលបន្តថា ចំណែកនៅឯប្រាសាទតាក្របី ចលនាជាតិនិយម ក្នុងស្មារតីជាតិនិយម“ដីខ្មែរ គឺជាសម្បត្តិខ្មែរ!” ចាប់ពីម៉ោង ០៧:០០ ព្រឹករហូតដល់ម៉ោង ១៥:០០នាទីរសៀល នៅថ្ងៃទី២១ ខែកក្កដានេះដែរ បងប្អូនប្រជាពលរដ្ឋខ្មែរ មកពីខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងរាជធានីភ្នំពេញសរុប ២,០៤៤នាក់ បានអញ្ជើញទស្សនាប្រាសាទតាក្របី និងលើកទឹកចិត្តវីរកងទ័ពខ្មែរយើង៕ដោយ៖តារា
...