ហាងកាហ្វេ ៩០ទីតាំង រួមជាមួយទីតាំងសង្ស័យជាច្រើនទៀត នៅខេត្តកំពង់ចាមត្រូវបានសមត្ថកិច្ចចុះឆែកជា បន្តបន្ទាប់

ចែករំលែក៖

ខេត្តកំពង់ចាម÷តាមរបាយការណ៍ប្រចាំថ្ងៃបានឲ្យដឹងថា ចាប់តាំងពីការអនុវត្តបទបញ្ជា របស់រាជរដ្ឋាភិបាលនិងការណែនាំរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម រហូតមកដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នេះ  គណកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) គ.ប.ឆ.ប ក្រុង/ស្រុក បានអនុវត្តចុះស្រាវជ្រាវ នៅតាមបណ្ដាទីតាំងសង្ស័យនានាដើម្បីត្រួតពិនិត្យស្រាវជ្រាវនិងអប់រំនៅតាមទីតាំង ហាងកាហ្វេ ផ្ទះសំណាក់ បន្ទប់ជួល រោងចក្រ សហគ្រាសនានា ក្នុងខេត្តកំពង់ចាម ទាំង ១០ក្រុង/ស្រុក ។

របាយការណ៍ខាងលើបានបញ្ជាក់ថា អនុវត្តលើបទបញ្ជា និងការណែនាំនេះ ក្រុមការងារបានធ្វើសកម្មភាពចុះធ្វើ សកម្មភាពឆែកហាងកាហ្វេចំនួន៩០ទីតាំង,ផ្ទះសំណាក់ ចំនួន ១៦ទីតាំង,ផ្ទះជួលចំនួន ៥ទីតាំង រោងចក្រនិងការដ្ឋានចំនួន៥កន្លែង ។ ក្រៅពីនោះក្រុមការងារជំនាញ ក៏បានធ្វើសកម្មភាពអប់រំផ្សព្វផ្សាយដល់ទីតាំងសង្ស័យ ទាំងអស់ចំនួន ៥លើក ផងដែរ ។

សូមជម្រាបថា នាពេលថ្មីៗនេះ លោក អ៊ុន ចាន់ដា បានផ្ដល់អនុសាសន៍ថា យុទ្ធនាការបង្ក្រាប និងទប់ស្កាត់បទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់ Online គ្រប់ប្រភេទ គឺជាកិច្ចការអាទិភាព សម្រាប់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ទាមទារឱ្យទាំងអស់គ្នា បង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ តាមបទបញ្ជាលេខ ០១បប របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់ តាមអនឡាញគ្រប់ប្រភេទ ឱ្យអស់ពីមូលដ្ឋាននីមួយៗ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print