សមត្ថកិច្ច​ខេត្ត​មណ្ឌលគិរី ចុះបង្ក្រាបទីតាំងអនឡាញ (តំបន់C) ស្ថិតក្នុងភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំងឃាត់ខ្លួនមនុស្សសរុបចំនួន ១៤៩នាក់

ចែករំលែក៖

ខេត្ត​មណ្ឌល​គិរី​៖​ កម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី ដឹកនាំដោយ លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥​ បានចុះបង្ក្រាបទីតាំង អនឡាញ (តំបន់C) ស្ថិតក្នុងភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

ក្នុងប្រតិបត្តិការនោះ​ កម្លាំង​សមត្ថកិច្ច​ជំនាញ​ បានឃាត់ខ្លួនមនុស្សក្នុងទីតាំងខាងលើសរុបចំនួន ១៤៩នាក់ (ស្រី ៣១នាក់) ស្មើនឹង ១៣សញ្ជាតិ រួមទាំងបានដកហូតវត្ថុតាង មានដូចជា កុំព្យូទ័រ ទូរសព្ទ និងសម្ភារពាក់ព័ន្ធមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ​ដែលពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​ ត្រូវ​បានឃាត់ខ្លួន​បណ្ដោះអាសន្ន​ ដេីម្បីបន្តនីតិវិធី​ច្បាប់​៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print