ភ្នំពេញ៖ បុរសជាកម្មកររោងចក្រម្នាក់សង្ស័យមានទំនាស់ជាមួយគូរដណ្ដឹងសម្រេចចិត្តចង ក សម្លាប់ខ្លួន និងខ្សែពួតភ្ជាប់ជាមួយធ្នឹមដំបូលស្លាប់ក្នុងបន្ទប់ជួលជាន់ទី០២ ខណៈពេលដែលគូរដណ្ដឹងចេញពីធ្វើការត្រឡប់មកបន្ទប់វិញ ។
ហេតុការណ៍នេះដែលបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង ៥និង០០នាទីល្ងាច ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ត្រង់ចំណុចបន្ទប់ជួលជាន់ទី០២ លេខC១២៣ ក្នុងភូមិសុខសាន្ដ សង្កាត់ទួលសង្កែទី០២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។
សពបុរសដែលចង ក សម្លាប់ខ្លួនមានឈ្មោះ សិទ្ធ អាយុ២៤ឆ្នាំ មុខរបរជាកម្មកររោងចក្រ រស់នៅជាមួយគូរដណ្ដឹង នៅទីតាំងកើតហេតុខាងលើ ។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះខាងលើមិនបានទៅធ្វើការនោះទេ បានយកកាំបិត កាត់ខ្សែពួតដែលទុកយួរសម្ភារៈដែលប្រជាពលរដ្ឋរស់នៅជាន់ទី០២ ទុកសម្រាប់ទិញអ្នកលក់ចាប់ហួយដែលនៅលក់នៅខាងក្រោម ខណៈនោះមេឃកំពុងតែភ្លៀងខ្លាំងផងដោយគ្មានអ្នកណាចាប់អារម្មណ៍នោះទេ បុរសខាងលើក៏បានដើរចូលក្នុងបន្ទប់ជួលបាត់ទៅ ។ រហូតដល់ល្ងាចម៉ោង៥ ក៏ឃើញមានគូរដណ្ដឹងរបស់គាត់បានចេញពីធ្វើការរោងចក្រត្រឡប់មកវិញ បានទាញទ្វារបន្ទប់ក៏ប្រទះឃើញគូរដណ្ដឹងចង ក សម្លាប់ខ្លួននិងខ្សែពួត ភ្ជាប់និងធ្នឹមដំបូល ស្លាប់បាត់ទៅហើយ។ ភ្លាមៗនោះក៏បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចប៉ុស្ដិ៍ផងដែរដើម្បីធ្វើការពិនិត្យ ។
ប្រភពបានបន្តទៀតថា ជនរងគ្រោះខាងលើកាលពីថ្ងៃអាទិត្យទី២០ បានមានទំនាស់ជាមួយគូរដណ្ដឹងនៅក្នុងបន្ទប់តែមិនដឹងពីរឿងអីនោះទេ រហូតដល់ល្ងាចទី២១ ក៏ភ្ញាក់ផ្អើលថាចង ក សម្លាប់ខ្លួនម្ដង ។
ទោះបីជាយ៉ាងណាក្នុងហេតុការណ៍នេះ សមត្ថកិច្ចប៉ុស្ដិ៍កំពុងតែធ្វើការសួរនាំទៅលើគូរដណ្ដឹងជនរងគ្រោះដើម្បីធ្វើកំណត់ហេតុ ។ បច្ចុប្បន្នសពជនរងគ្រោះខាងលើសមត្ថកិច្ចជំនាញកំពុងធ្វើការពិនិត្យផងដែរ ៕ដោយ ៖ ភារ៉ា ដង្កោ