ជនសង្ស័យម្នាក់យកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះ រងរបួសធ្ងន់ដោយសារទាស់ពាក្យសម្តីគ្នា

ចែករំលែក៖

ភ្នំពេញ បុរស២នាក់ជាអ្នកម្ហូបកំពុងស្រាប់តែនិយាយគ្នាក៏បាន ទាស់ពាក្យសម្តីអ្នកដឹកម្ហូបអោយ បង្កអោយ ជនសង្ស័យម្នាក់មានចិត្តខឹង រត់ទៅយកកាំបិតបុ័តតោកាប់ទៅលើជនរងគ្រោះជាចំដៃស្ដាំបណ្ដាយអោយរងរបួសធ្ងន់ ។ហេតុការណ៍នេះបានកើតឡើង នាព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៥ នៅត្រង់ចំណុចហាងតែទឹកដោះកូរ តាមបណ្តោយផ្លូវលេខ៣០៤កែង១០៥ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

ជនរងគ្រោះមានឈ្មោះ ស្រេង ភេទប្រុសអាយុ២០ជាង មុខរបរអ្នកដឹកម្ហូប។

បើតាមប្រភពព័ត៍មានពីអ្នកដឹកម្ហូបម្នាក់ដែរជាមិត្តបានអោយដឹងថា ជនរងគ្រោះខាងលើត្រូវគេការម៉ុងម្ហូបនៅហាងតែទឹកដោះកូរខណៈនោះក៏និយាយគ្នាលេងសុខៗ ស្រាប់តែឈ្លោះប្រកែកទំនាស់ពាក្យសម្តីគ្នារហូតមានការប្រតាយប្រតប់គ្នាខណៈនោះជនសង្ស័យម្នាក់ដែរជាអ្នកធ្វើម្ហូបដូចគ្នា បានយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះចំដៃស្ដាំបណ្ដាយអោយរងរបួសធ្ងន់ហើយជនសង្ស័យក៏ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្នបាលបឹងកេងកង២ផងដែរ ។ចំនែកជនរងគ្រោះត្រូវបានរថយន្តសង្រោះបន្ទាន់យកមុន្ទីពេទ្យផងដែរ។

បច្ចុប្បន្ន សមត្ថកិច្ចបញ្ចូនជនសង្ស័យខាងត្រូវបានឃាត់ខ្លួនរួមវត្ថុតាងដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print