ទីក្រុងប្រជាជនទំនើប៖ ពីព្រៃបេតុងត្រជាក់ក្លាយជាសារពាង្គកាយមានជីវិត

ចែករំលែក៖

អន្តរជាតិ ៖ ទីក្រុងមិនមែន “ព្រៃបេតុង” ដ៏ ត្រជាក់នោះទេ ប៉ុន្តែគឺជា “សារពាង្គកាយមានជីវិត” ។ លោក Xi Jinping មេដឹកនាំ កំពូល ប្រទេសចិន បាន លើកឡើង ទ្រឹស្តី លក្ខណៈ បដិវត្ត មួយនេះ និងបាន កំណត់ រួបមន្ត គំរូ គ្រប់គ្រងទីក្រុង ដែលមានជីវិត តាមប្រព័ន្ធ « ត្រួត ពិនិត្យ- ដោះស្រាយ – ធានារាប់រ៉ង» ព្រមទាំង រៀបចំផែនការមេ នៃ ការអភិវឌ្ឍ ទីក្រុង ធំរបស់ ប្រទេសចិន — កសាង«ទីក្រុង ទំនើប សម្រាប់ ប្រជាជន »។

លោក Xi Jinping បាន លើកឡើង ទស្សនៈគំនិតអំពី «ទីក្រុង ទំនើប សម្រាប់ ប្រជាជន » ក្នុង កិច្ចប្រជុំ កំពូល អំពី ការងារ ទីក្រុង នៃ មជ្ឈិម បក្ស កាន់អំណាច ចិន ដែលបាន បើកឡើង នាពេល ថ្មីៗ ។ ក្នុងប្រវត្តិសាស្ត្រ បក្សកុម្មុយនីស្ត ចិន បាន ធ្វើ កិច្ចប្រជុំ ការងារ ទីក្រុង ច្រើនលើក ដែល បើកធ្វើស្របពេល គន្លឹះ នៃ ដំណាក់កាលថ្មី នៃ ការងារ កសាង ទីក្រុង របស់ ចិន ។ កិច្ចប្រជុំ លើកមុន ធ្វើនៅ ឆ្នាំ ២០១៥ កាលនោះ នគរូបនីយកម្ម របស់ ប្រទេស ចិន ស្ថិត ក្នុង ដំណាក់ កាល បង្កើន ល្បឿន ធ្វើការ អភិវឌ្ឍន៍ ។ ឈានដល់កិច្ចប្រជុំ លើកនេះ បាន សង្កត់ធ្ងន់ថា ទីក្រុង គួរ អភិវឌ្ឍ ដោយ ស្ថិរភាព គួរកសាង «ទីក្រុង ទំនើប សម្រាប់ ប្រជាជន » ដែល ច្នៃប្រឌិតថ្មី សមល្មម នឹងរស់នៅ ស្រស់ស្អាត មានភាពធន់ អរិយធម៌ និង ឆ្លាតវៃ ដើម្បី ឱ្យ ជីវភាពរស់នៅ របស់ ប្រជាជន កាន់តែល្អបវរ។

🔻តល្យភាព រវាង ទីក្រុងធំ និងក្រុងតូច
តើ ត្រូវ ព្យាបាល «ជម្ងឺ តឹងណែន » នៃទីក្រុងធំដោយរបៀបណា ? ក្នុងគម្រោង កសាងទីក្រុងទំនើបសម្រាប់ប្រជាជន បាន បង្ហាញ នូវតម្រិះ ប្រាជ្ញា នៃ ការធ្វើអភិបាលកិច្ច លក្ខណៈប្រព័ន្ធ៖ ធ្វើ ឱ្យ ទីក្រុងធំ ទីក្រុងមធ្យមនិងតូច និង ស្រុក ឃុំ អភិវឌ្ឍ ទន្ទឹម គ្នា ។ ឧទាហរណ៍ បណ្ដុំទីក្រុង នៅ តំបន់ ដីសណ្តរ ទន្លេ យ៉ងហ្សេ ទីក្រុងធំៗ ដូច សៀងហៃ ដើរតួនាទី ស្នូល គឺ មានមុខងារ ជា«ខួរក្បាល» ដែល ផ្តោតសំខាន់លើ ការច្នៃប្រឌិតថ្មី ទីក្រុង ជុំវិញ សៀងហៃដូចជាក្រុងស៊ូចូវជាដើម ប្រៀបដូចជា «ដៃ និងជើង» ទំនួលខុសត្រូវ កែច្នៃ លទ្ធផល នៃការស្រាវជ្រាវ ឱ្យ ក្លាយជា ផលិតផល ជាក់លាក់ ចំណែក ស្រុក និងភូមិឃុំ តូចៗ ដើរ តួនាទី គាំទ្រ ជីវភាពរស់នៅ ប្រចាំថ្ងៃ ។ កន្លែងខុសគ្នា ចែកចាយ ការងារ ខុសគ្នា ធ្វើ ប្រតិបត្តិការ គ្នា បង្កើតជា « ប្រព័ន្ធអេកូឡូស៊ី ឧស្សាហកម្ម» ដ៏ល្អប្រសើរ (ដំណើរការយ៉ាងរលូន ប្រកបដោយ ប្រសិទ្ធិភាពខ្ពស់)។ យុទ្ធសាស្ត្រជាតិចិន ដែល ស្តីពី ការអភវិឌ្ឍ ស្របគ្នា ក្នុង តំបន់ ដែល លោក Xi Jinping បាន លើកឡើង គឺ ជា សសរទ្រទ្រង់ នៃ បណ្ដុំទី ក្រុង របស់ ចិន អាច លើកកម្ពស់ ប្រសិទ្ធិភាព ស្របពេលតែមួយ ប្រកបដោយ គុណភាព ខ្ពស់។

🔻មាគ៌ា ធ្វើ បច្ចុបន្នភាព នៃ ទីក្រុង
ការអភិវឌ្ឍ ទីក្រុង គន្លឹះគឺ ដោះស្រាយឱ្យល្អនូវ ទំនាក់ទំនង រវាង ភាពថ្មីនិងភាពចាស់ ។ ទីក្រុងទំនើប សម្រាប់ប្រជាជន ស្វែងរក ពី ការរួមរស់នៅ នៃ ភាពច្នៃប្រឌិត ថ្មី និង ភាពប្រពៃណី ដើម្បី កកើតជា ភាពរស់រវើក ថ្មី។ លោក Xi Jinping បាន សង្កត់ធ្ងន់ ក្នុង កិច្ចប្រជុំការងារលើក នេះថា ពេល ធ្វើបច្ចុប្បន្នភាព គួរ អភិរក្ស ឱ្យបានល្អនូវ «រសជាតិចាស់ » និង «ឫសគល់ នៃ វប្បធម៌» នៃ ទីក្រុងនីមួយៗ ។ ឧទាហរណ៍ វិថី ភីងចាង ក្រុងស៊ូចូវ ខេត្តជាំងស៊ូ បាន កែសម្រួល តាមមធ្យោបាយ «ដាំធ្មេញ» បាន អភិរក្ស នូរទ្រង់ទ្រាយដើម នៃ វិថីបុរាណ ដែល ប្រវត្តិសាស្ត្រ ជាង មួយពាន់ឆ្នាំ ចំនួន ៩០% ដែល បាន បន្ត ការចងចាំ នៃ ទីក្រុងផង បាន ជំរុញ ទេសចរ របៀបថ្មី ផង ដូចជា ហាងតូចៗ លក្ខណៈពិសេស ផលិតផល វប្បធម៌ បេតិកភ័ណ្ឌអរូបិយ ផង។

🔻បម្រែបម្រួលនៃ ការគ្រប់គ្រងទីក្រុង
ទីក្រុង គួរគ្រប់គ្រងតាម បែបណា? ជាគន្លឹះ គឺ រដ្ឋបាល ចាត់ចែង ឱ្យល្អ នូវ ទំនាក់ទំនង រវាង ការ គ្រប់គ្រង និងការបើកចំហ។ លោក Xi Jinping បាន លើកឡើង គំនិត ស្តីពី« ទីក្រុង សម្រាប់ ប្រជាជន កសាងដោយ ប្រជាជន» ខ្លឹមសារស្នូលគឺ ទីក្រុង បម្រើ ប្រជាជន ខណៈ ការកសាង ពឹងផ្អែក លើ ប្រជាជន ។ ការកែសម្រួល ផ្លូវ យូលីន នៃក្រុងឆឹងទូ ជា គំរូ មួយ ៖ រដ្ឋបាល ក្រុង ផ្តល់ ថវិកា ចំនួនត្រឹមតែ ៣០% បាន ជំរុញ ឱ្យ សហគ្រាស និង ឯកជន ចូលរួម ក្នុង ការងារកែសម្រួល ប្រព័ន្ធ ចាស់ នៃផ្លូវ ដែល បាន ផ្តល់ ថវិកា ចំនួន ៥៥% បន្ទាប់ពី កែសម្រួល រួចហើយ អ្នកដែល ធ្លាប់ស្នាក់នៅ សហគមន៍ តាម ដងផ្លូវនោះ ចំនួនលើសពី ៧០% នៅតែចង់ស្នាក់នៅទីនោះដដែល ។ រដ្ឋបាល សហគ្រាស និង អ្នកស្នាក់នៅ បាន រួមគ្នាធ្វើការគ្រប់គ្រង ក្លាយជា ពហុភាគី កំណត់ មធ្យោបាយធ្វើអភិបាលកិច្ច និរន្តរភាព នេះហើយ ជា ប្រភពកម្លាំង នៃ ទីក្រុងទំនើប សម្រាប់ ប្រជាជន ដែល ប្រកបដោយ ភាពរស់រវើក។

🔻 ប្រឈម នឹង បញ្ហា តំបន់ ជនក្រីក្រ និងតំបន់ហិរញ្ញវត្ថុ នៅជាមួយគ្នា ដែលជា « ការឈឺចាប់ ដោយសារបំបែកគ្នា » ដែល កើត មានឡើង ក្នុង ដំណើរការ នគរូបនីយកម្ម របស់ បស្ចឹមប្រទេស ប្រទេសចិន បានផ្តល់ មធ្យោបាយ ដំណោះស្រាយ ដោយឈរ លើ បទពិសោធន៍ របស់ ខ្លួន ៖ ក្រុងសិនចិន កែសម្រួល ភូមិក្នុងក្រុង ឱ្យ មាន បរិស្ថាន ល្អស្អាត ផង អភិរក្ស ទំនាមទំលាប់ អ្នកភូមិផង ក្រុងហាងចូវ កែសម្រួល ភ្លើងស្ទុប ដើម្បីឱ្យ ការគ្រប់គ្រងចរាចរណ៍ មានភាពជាក់លាក់ និង ប្រកបដោយ ប្រសិទ្ធិភាព ខ្ពស់ ក្រុង ស្យុងអាន កំពុង រុករកមាគ៌ា បង្កើត ទីក្រុង ធំ ទំនើបសម្រាប់ ប្រជាជន ពីគ្រាដំបូង ។ បទពិសោធន៍ ទាំងនេះ បាន ពុះពារ គុណវិបត្តិ នៃ បស្ចឹមប្រទេស ដែល មូលនិធិ ហូរ តាមតែផលចំណេញ ដែល បានបណ្តាល ឱ្យ វិស័យ សេវាសាធារណៈ កង្វះខាតច្រើន ដែលតម្រូវការ របស់ ក្រុមមនុស្សងាយរងគ្រោះ ត្រូវបានកាត់បន្ថយក្នុងការបែងចែកធនធាន ។ បទពិសោធន៍ អភិវឌ្ឍន៍ កសាងទីក្រុង របស់ ចិន បាន ផ្តល់ ប្រាជ្ញា នៃ អរិយធម៌ ប្រទេស បូព៌ា ស្តីពី មាគ៌ា ធ្វើ នគរូបនីយកម្ម បែប ផែនថ្មី របស់ ប្រទេស កំពុងអភិវឌ្ឍ ពោលគឺ «រីកចម្រើន ឱ្យ មាន អគារខ្ពស់ៗផង ផ្តល់ ផលប្រយោជន៍ ដល់ គ្រប់ក្រុមគ្រួសារ ផង»៕

...

ប្រភព ៖ «CCFR China state-controlled media »

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print