ការបើកយុទ្ធនាការដើម្បីសុវត្ថិភាពចរាចរណ៍ជាតិចែកស្លាកសុវត្ថិភាពដោយតគិតថ្លៃចំនួន៨.៥២១សន្លឹក

ចែករំលែក៖

ខេត្តរតនគិរី៖ នៅមន្ទីសាធារណៈការខេត្តរតនគិរី នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នេះ លោក ស៊ុន ប៉ូលីនប្រធានមន្ទីរសាធារណៈការបានអមដំណើរ លោក យឹម ផែនអភិបាលរងខេត្ត តំណាងលោក ថង សាវុន អភិបាលខេត្តនិងលោក មឿង សារិទ្ធ ប្រធានមន្ទីការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគបាលខេត្តចូលរួមយុនាការដើម្បីសុវត្តិភាពចរាចរណ៍ជាតិចែកផ្លាកសុវត្តិភាព (ស្ទីគ័រចំណាំងផ្លាតពន្លឺពេលយប់) ដោយឥតគិតថ្លៃចំនួន ៨.៥២១សន្លឹក ដោយបែងចែកជូនរដ្ឋបាលសាលាក្រុងស្រុកទាំង៩ ដើម្បីឲ្យអាជ្ញាធរក្រុងស្រុកចែកជូនប្រជាពលរដ្ឋនៅដែនសមត្ថកិច្ចរបស់ខ្លួន។

ក្រុមរ៉ឺម៉កម៉ូតូ រថយន្តកែច្នៃ និងឧបករណ៍កសិកម្មដែលបើកបរលើផ្លវសាធារណៈដោយគ្មានភ្លើងបំភ្លឺជាច្រើនគ្រឿងត្រូវបានលោកអភិបាលរងខេត្តនិងលោកប្រធានមន្ទីរបិទស្ទីគ័រចំណាំងផ្លាតពេលយប់ចំនួន៣សន្លឹក។

នៅក្នុងកម្មវិធីបានប្រកាសបើកយុទ្ធនាការជាតិស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកពាក់ព័ន្ធនឹងការចែកជូនផ្លាកសុវត្ថិភាពចំនួន ៨.៥២១សន្លឹក ដោយឥតគិតថ្លៃនៅខេត្តរតនគិរី ជូនដល់សិស្សានុសិស្ស កសិករ និងប្រជាពលរដ្ឋកម្ពុជា ដើម្បីបិទលើមធ្យោបាយធ្វើដំណើររបស់គាត់ដូចជាកង់ រ៉ឺម៉កគោយន្ត និងឧបករណ៍កសិកម្មនានាដែលបើកលើផ្លូវសាធារណៈ។

ក្រសួងសាធារណ:ការនិងដឹកជញ្ជូនសហការជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានចាប់ផ្តើមបើកយុទ្ធនាការនេះក្នុងគោលបំណងដើម្បីផ្តោតលើកកម្ពស់សុវត្ថិភាពនៃការធ្វើដំណើរពេលយប់របស់ប្រជាពលរដ្ឋ។

ផ្លាកសុវត្ថិភាពនេះនឹងអាចធ្វើឲ្យអ្នកបើកបររថយន្តនានានៅពេលយប់អាចមើលឃើញកង់ រ៉ឺម៉កម៉ូតូ គោយន្ត និងឧបករណ៍កសិកម្មដែលបើកលើផ្លូវសាធារណៈដោយគ្មានភ្លើងបំភ្លឺទាំងនោះដែលអាចបញ្ជៀសបានពីការគ្រោះថ្នាក់ដោយនានាជាយថាហេតុ៕

1 2 3 4 5 6

ដោយ៖ វុទ្ធឦសាន

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print