ភ្នំពេញ ៖ ផ្លូវបេតុងគ្មានសរសៃដែកប្រវែង ៦៥២ម៉ែត្រត្រូវបានបើកការដ្ឋានគម្រោងមូលនិធិសង្កាត់ឆ្នាំ២០១៦ ស្ថិតក្នុងភូមិ គោករកា សង្កាត់គោករកា និងភូមិស្គន់ សង្កាត់ពន្សាំងខណ្ឌព្រែកព្នៅ ក្រោមអធិបតេយ្យភាពរបស់ លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌ និងលោក លោកស្រីសមាជិកសមាជិការក្រុមប្រឹក្សាខណ្ឌនិងមានការចូលរួម ពីប្រជាពលរដ្ឋសរុប ២០០នាក់ផងដែរចូលរួម កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នៅភូមិគោករការ សង្កាត់និងខណ្ឌ ខណ្ឌព្រែកព្នៅ។
ថ្លែងនៅក្នុងកម្មវិធីនោះ លោក សុខ សម្បត្តិ អភិបាលនៃគណៈខណ្ឌព្រែកព្នៅបានមានប្រសាសន៍ថា សមិទ្ធិផលនេះបានមកពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរបស់សង្កាត់ ថ្នាក់ខណ្ឌ ជាពិសេសសាលារជាធានី ជារៀងរាល់ឆ្នាំ ការរៀចំកម្មវិធីវិនិយោគរំសង្កាត់ ដោយផ្តោតជាសំខាន់ទៅគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូសំអុយ ឲ្យមានលក្ខណៈល្អប្រសើ និងមានគុណភាព សមស្របតាមតម្រូវការប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដើម្បីឆ្លើយតបទៅនិងប្រសាសន៍ដឹកនាំរបស់ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។
ជាក់ស្តែងនៅឆ្នាំ២០១៦ គម្រោងដែលត្រូវអភិវឌ្ឍន៍សង្កាត់ត្រូវបើកការដ្ឋានស្ថាបនាពេលនេះគឺផ្លូវបេតុង លូបង្ហូទឹក ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋដែលជួបការលំបាកនាពេលកន្លងមក។ តាមអនុសាសន៍ដ៌ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំពុងអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣ ប្រកបដោយស្មារតីទទួលខុសត្រូវដេីម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ដែលជារបៀបវវរៈនៃគោលនយោបាយសង្គម សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល សំដៅបន្តជំរុញអនុវត្តឲ្យកាន់តែសុីជម្រៅផែមទៀត នូវកំណែទម្រង់សំខាន់ៗ ជាច្រើនមាន ការប្រយុទ្ធប្រឆាំងអពើពុករលួយ ការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ការកែទម្រង់ ហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់កងកម្លាំងប្រដាប់អាវុធកិច្ចការពារបរិស្ថាន ការបង្កើនប្រសិទ្ធភាពនៃសេវ៉ាសាធារណៈជូនប្រជាពលរដ្ឋ និងការកែទម្រង់ផ្សេងៗទៀតដែលប្រកាន់ខ្ជាប់នូវទិសស្លោក «ឆ្លុះកញ្ចក់ ងូតទឹកដុសក្អែល និងព្យាបាល»។
ក្នុងឱកាសនោះដែរ លោក សុខ សម្បត្តិ អភិបាលខណ្ឌបានសំណូមពរដល់ប្រជាពលរដ្ឋមូលដ្ឋានមេត្តាសហការណ៍ជាមួយក្រុមហ៊ុនស្ថាបនាថា ធ្វើត្រូវតាមស្តង់ដា ឬអត់ បើខុសបច្ចេកទេសត្រូវហ៊ានរាយការណ៍ដល់អាជ្ញាធរមូលដ្ឋានឲ្យបានដឹងទាន់ពេលវេលា និងជួយថែទាំនូសមិទ្ធិផលដែលមានហើយនេះផង លោកបន្តថា ក្នុងនាមអជ្ញាធរតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខ សន្តិសុខ សណ្តាប់ធ្នាប់របស់ប្រជាពលរដ្ឋជានិច្ច។
ទីបញ្ចប់លោក សុខ សម្បត្តិ អភិបាលខណ្ឌបានសំណូមពរដល់ប្រជាពលរដ្ឋមេត្តាទៅចូលរួមចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នានៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ខាងមិុខនេះដោយមានភ្ជាប់អត្តសញ្ញាណប័ណ្ណ និងប័ណ្ណស្នាក់នៅភ្ជាប់ទៅជាមួយផងបន្ទាប់មកលោកបានអញ្ជើញទៅពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវលេខ៤២បេតុងឆ្អឹងដែក ប្រវែង ៤៨៣ម៉ែត្រនៅសង្កាត់ពន្សាំង របស់ក្រុមហ៊ុន មាគាអភិវឌ្ឍន៍ Co.ltd ទទួលម៉ៅការពីសាលារាជធានីភ្នំពេញ ចាប់ផ្តើមស្ថាបនាតាំងពីដើមខែឧសភា ឆ្នាំ២០១៦ ហើយគ្រោងនិងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ៕
ដោយ ៖ ព្រែកជ័យ