ក្រុមការងារគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បាននាំ លោកយាយ ព្រំ សុម៉ាលី អាយុ ៧០ឆ្នាំ មកទទួលការព្យាបាលបន្តនៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតអោយក្រុមការងារគ្រូពេទ្យ ស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បាននាំ លោកយាយ ព្រំ សុម៉ាលី អាយុ ៧០ឆ្នាំ មកទទួលការព្យាបាលបន្តនៅរាជធានីភ្នំពេញ។

លោកយាយ មានបញ្ហាហត់ ថប់ៗដង្ហើម និងវិលមុខញឹកញាប់ និងមានដុំពកកដ៏ធំរយៈពេល ៧ឆ្នាំមកហើយ។ 

នៅថ្ងៃនេះ ! សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានបញ្ជាក់ថា ៖ មកដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ខាងសមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) បានចុះពិនិត្យ និងព្យាបាលជូនប្រជាជននៅ ខេត្តព្រះវិហារ។ លោកយាយ បានជួបពិគ្រោះនិងព្យាបាល ជាមួយខាងក្រុមគ្រូពេទ្យ ហើយត្រូវបានបញ្ជូនមកទទួលការពិគ្រោះ ព្យាបាលបន្តនៅ មន្ទីរសម្រាកព្យាបាលក្តីសង្ឃឹមនៃយេរេមា (JHMC) នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។ ក្រោយបានទទួលការពិគ្រោះនិងពិនិត្យរួចមកឃើញថា លោកយាយ មានជំងឺពកក ដែលតម្រូវអោយមានការវះកាត់។ លោកយាយ បានទទួលការណែនាំ អប់រំពីការថែទាំសុខភាព និងការពិសារថ្នាំអោយបានត្រឹមត្រូវតាមវេជ្ជបញ្ជា ព្រមទាំងការណាត់ជួបលើកក្រោយដើម្បីជួបជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិក ដើម្បីទទួលយកការវះកាត់។ លោកយាយ មានការត្រេកអរ និងសប្បាយចិត្តជាខ្លាំង ព្រោះលោកយាយ ពាំជាប់ជាមួយជំងឺនេះជាច្រើនឆ្នាំមកហើយ។ លោកយាយ មានការធូរស្បើយចិត្តនិងលែងមានកង្វល់ និងព្រមទាំងលើកម្រាមដៃដប់ អរគុណទៅដល់លោកវេជ្ជបណ្ឌិត និងក្រុមការងារនៅមន្ទីរពេទ្យ ជាពិសេស គាត់សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលលោកទាំងពីរតែងតែគិតគូដល់សុខទុក្ខរបស់ប្រជាជនកម្ពុជាទាំងអស់។ 

សូមបញ្ជាក់ ៖ រាល់ការចំណាយទាំងអស់ ក្នុងការព្យាបាល និងថ្លៃធ្វើដំណើរ ត្រូវបានទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print