ក្រសួងអប់រំ កំពុងស៊ើបអង្កេតករណីគ្រូបង្រៀនផ្ញើសារឱ្យសិស្សស្រីផ្ញើរូបអាសអាភាស ខណៈថ្នាក់ដឹកនាំបង្ហាញពីការខ្វល់ខ្វាយកុំឲ្យសីលធម៌ធ្លាក់ចុះ

ចែករំលែក៖

ភ្នំពេញ ៖ អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ បញ្ជាក់ប្រាប់សារព័ត៌មាននៅរសៀលថ្ងៃ ទី ២៣ ខែកក្កដា ឆ្នាំ២០២៥នេះថា ៖ ក្រសួងអប់រំ យុវជន និងកីឡា កំពុងស៊ើបសួរលើករណីគ្រូបង្រៀនផ្ញើសារលួង លោមឱ្យសិស្សស្រី ផ្ញើរូបអាសអាភាស ជាថ្នូរការទទួលបានពិន្ទុខ្ពស់ និងនិទ្ទេសល្អ។

ចំណាត់ការករណីនេះ គឺបន្ទាប់ពីមានអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាចែកចាយ សារឆ្លើយឆ្លងរវាងគ្រូ និងសិស្សសាលាមួយស្ថិតក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុក កៀនស្វាយ ខេត្តកណ្ដាល។ ក្នុងសារសន្ទនា ដែលបានបែកធ្លាយនោះ គ្រូបង្រៀនបាន ផ្ញើសារលួងលោមផង និងពេលខ្លះជាសារកម្លាផង ដើម្បីឱ្យសិស្សថតរូបអាក្រាត ផ្ញើ ឱ្យខ្លួនជាថ្នូរនឹងពិន្ទុ និងនិទ្ទេសល្អ។ ក្រៅពីខ្លឹមសារសន្ទនា ក៏មានការបង្ហោះពីសិស្សខ្លះ ទៀត ដែលបានរងគ្រោះដោយសារតែគ្រូបង្រៀនរូបនោះ បានប្រើហិង្សា ផ្លូវកាយ និងផ្លូវចិត្ត ព្រោះតែមិនចូលរៀនក្រៅម៉ោង(រៀនគួរ) ជាមួយខ្លួនទៀតដែរ។ នេះជាចំណុចមួយដែលក្រសួងអប់រំ ត្រូវតែមានវិធានការដោយគ្មានកត្តាយោគយល់ ព្រោះប៉ះពាល់ដល់សង្គមធ្ងន់ធ្ងរលើវិស័យអប់រំ ប្រព្រឹត្តដោយបុគ្គលជាគ្រូអសីលធម៍បែបនេះ ។
រឿងនេះ «គណៈគ្រប់គ្រងបានអញ្ជើញលោកគ្រូ មកដើម្បីស៊ើបសួរហើយ ពេលនេះកំពុងស្ថិតក្នុងការប្រជុំពិនិត្យ និងធ្វើចំណាត់ការបន្ត»។ នេះជាសំណេរខ្លីរបស់ អ្នកស្រី ឃួន វិច្ឆិកា ផ្ញើមកកាន់សារព័ត៌មានតាមតេឡេក្រាម។ ផ្ទុយទៅវិញ គ្រូបង្រៀនរូបនេះ ថែមទាំងថ្លែងការពារទៀតថា មិនបានប៉ះពាល់ ឬបៀតបៀនកេរ្តិ៍ខ្មាស និង គំរាមកំហែងសិស្សឡើយ ប៉ុន្តែជាការពន្យល់ផ្ដល់ដំបូន្មាន ជំរុញឱ្យសិស្សប្រឹងប្រែងរៀនសូត្រ និងធ្វើជាសិស្សល្អ។
ទោះយ៉ាងណា ក្រោយសារសន្ទនានោះបែកធ្លាយ គ្រូបង្រៀនរូបនោះ បានបង្ហោះសារលើ គណនីហ្វេសប៊ុក ឈ្មោះ បង វី ដោយសូមការអភ័យទោស ពីគណៈគ្រប់គ្រងសាលា និងសាធារណជន និងបានអះអាងថា សារសន្ទនារវាងខ្លួន និងសិស្សស្រី ជាការលេងសើចផ្ទាល់ខ្លួន មិនពាក់ព័ន្ធជាមួយអាជីពជាគ្រូឡើយ។
មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ និងអាណាព្យាបាលសិស្ស កំពុងតាមដានពីចំណាត់ការ របស់ក្រសួងអប់រំ យុវជន និងកីឡា លើគ្រូអសីលធម៌រូបនេះ ឈានដល់មានពិរុទ្ធភាពក្នុងបទល្មើសព្រហ្មទណ្ឌ ឬមួយយ៉ាងណា ?

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print