ក្រុមហង្សក្រហម Liverpool បានចុះហត្ថលេខាទិញខ្សែប្រយុទ្ធសញ្ជាតិបារាំង Hugo Ekitike ពីក្លឹប Eintracht Frankfurt ជាមួយនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា កិច្ចព្រមព្រៀងនេះមានតម្លៃ 69 លានផោន (93.65 លានដុល្លារ)។
Ekitike គឺជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេទីពីររបស់ Liverpool ក្នុងរដូវកាលថ្មីនេះ បន្ទាប់ពីម្ចាស់ជើងឯក Premier League បានចុះហត្ថលេខាទិញខ្សែបម្រើសញ្ជាតិអាឡឺម៉ង់ Florian Wirtz ដែលអាចលេងជាខ្សែបម្រើស្លាប ឬខ្សែប្រយុទ្ធផងដែរកាលពីខែមិថុនា ក្នុងតម្លៃកំណត់ត្រាក្លឹប 100 លានផោន។
Ekitikeអតីតកីឡាកររបស់ Paris St Germain មានទម្រង់លេងល្អនៅឆ្នាំ 2024-25 ដោយស៊ុតបញ្ចូលទីបាន 15 គ្រាប់នៅអាល្លឺម៉ង់ Bundesliga ក្នុងការបង្ហាញខ្លួន 33 លើក។
គេសង្កេតឃើញថានេះជាការរុះរើរកីឡាករជាច្រើនរបស់អ្នកចាត់ការទូរទៅ Arne Slot ដើម្បីការពារជើងឯក Premier League និងដណ្ដើមជើងឯកទ្វីបអ៊ឺរ៉ុបChampions League។
ការមកដល់របស់ Florian Wirtz គឺការកសាងខ្សែបម្រើ Liverpool ឡើងវិញ។ ការទិញខ្សែការពារ Jeremie Frimpong និង Milos Kerkez ជាការបញ្ចប់នៃការចាប់គូរបស់ Trent Alexander-Arnold និង Andy Robertson។ ប៉ុន្តែការមកដល់របស់ Hugo Ekitike គឺជាការរីកចំរើនចុងក្រោយ ដែលធ្វើឱ្យវាក្លាយជាបដិវត្តន៍ពេញលេញដែល នេះមិនមែនជាក្រុមរបស់លោក Jurgen Klopp ទៀតទេ។