រឿង ស្រមោលអតីតកាល(ត)

ចែករំលែក៖

បន្ទាប់មកយាយតា និងចៅបន្តអាំងដំឡូងហូបរហូតដល់ម៉ោង ៦ ភ្លឺ ហើយ មនោរា ក៏ក្រោកឡើងទៅងូតទឹករៀបចំខ្លួនទៅរៀនហើយយាយក៏រៀបចំដំឡូងដាក់ថង់ឲ្យ មនោរា យកទៅសាលា។ព្រឹកនេះជាព្រឹកដែល មនោរា សប្បាយចិត្តជាងគេបំផុត ពីព្រោះតែយប់នេះ មនោរា ប្រាកដជានៅប្រាកដជាស្ដាប់បាននូវរឿងរ៉ាវពីរបបខ្មែរក្រហមដែលនាងតែងតែឆ្ងល់ជាយូរមកហើយ។
មនោរា÷ សុភាពខ្ញុំសុំខ្ចីប៊ិចឯងបន្តិចបានទេ ព្រោះព្រឹកមិញរៀបចំអីវ៉ាន់រួចហើយ តែនៅភ្លេចដាក់ប៊ិចម៉ោងទៀត។
សុភាព÷ ឯងនេះភ្លេចរហូត ហើយបានអីញ៉ាំថ្ងៃនេះ?
មនោរា÷ បានដំឡូងយាយនិងតាងើបដុតឲ្យពីព្រឹកមិញនេះ!
សុភាព÷ ញ៉ាំដំឡូងមើលតែសម័យប៉ុល ពត ។ នែ!ឥឡូវនេះគេឈប់ញ៉ាំដំឡូងហើយ គេញ៉ាំតែបាយសាច់ជ្រូកពងទា ឬផ្លែឈើទេព្រោះឥឡូវរបស់ញ៉ាំមានច្រើនណាស់មិនមែនញ៉ាំដំឡូងបែបហ្នឹងទេ។
គ្រាដែល សុភាព និងមនោរា កំពុងតែជជែកគ្នា សំណាង នៅជិតនោះក៏បាននិយាយទៅកាន់អ្នកទាំងពីរ។
សំណាង÷ សម័យខ្មៅងងឹតមួយនោះ ប្រសិនបើឯងក៏មិនអាចរស់បានដែរ។
មនោរា ឮគេនិយាយគ្នាបែបនេះក៏នឹកគិតទៅដល់អ្វីដែលនាងបានគិតពីរបបខ្មែរក្រហម។ នាងឆ្ងល់ថា ចុះកុមាររស់នៅយ៉ាងម៉េចទៅសម័យនោះ? តើពួកគេមានកម្លាំងដែរទេ បានរៀនសូត្រត្រឹមត្រូវឬមួយក៏ត្រូវធ្វើការដូចជាមនុស្សពេញវ័យដែរ?
កំពុងតែសញ្ចឹងគិតដល់ត្រឹមនេះជួងបានបន្លឺឡើងម៉ឺងៗ។ បន្ទាប់ពីឮសូរជួង សិស្សគ្រប់គ្នាម្នីម្នាចេញលេងយ៉ាងសប្បាយរីករាយ។
សំណាង÷អេ!ម៉ោងក្រោយនេះរៀនអីទៅ មនោរា? យើងភ្លេចបាត់ហើយ។
មនោរា÷ ម៉ោងប្រវត្តិពិតជាមែនហើយមែនហើយ ម៉ោងប្រវត្តិត្រូវហើយម៉ោងប្រវត្តិ សំណាងល្អណាស់។
សំណាង÷ ម៉េចក៏ឯងសប្បាយចិត្តម៉្លេះ ឱ្យតែឮដល់ម៉ោងប្រវត្តិ?
មនោរា÷ ខ្ញុំមិនដឹងទេប៉ុន្តែខ្ញុំមានអារម្មណ៍ថាឲ្យតែដល់ម៉ោងនេះខ្ញុំពិតជាចាប់អារម្មណ៍ចង់រៀនសូត្រណាស់។ប្រហែលមកពីខ្ញុំ។ស្រឡាញ់ប្រវត្តិសាស្ត្រទេដឹង? ម្យ៉ាងទៀតសំណាងឯងដឹងទេគ្រប់ពេលដែលខ្ញុំបានអាន ឬស្ដាប់ចាស់ៗគាត់និយាយគ្នា ខ្ញុំតែងតែស្ដាប់ហើយសួរគាត់ពីមូលហេតុនៃរឿងអីដែលគាត់បាននិយាយនោះ។
សំណាង÷ឯងពូកែហើយមនោរាដែលចេះចាប់អារម្មណ៍រឿងទាំងអស់នេះ។ ខ្ញុំគិតថា សព្វថ្ងៃភាគតិចណាស់ដែលក្មេងៗមានវ័យប្រហាក់ប្រហែលយើងបានយល់ដឹងអំពីរឿងប្រវត្តិសាស្រ្ត។
ម៉ោងប្រវត្តិសាស្ត្របានមកដល់លោកគ្រូពន្យល់មេរៀនបានល្អណាស់ ហើយថែមទាំងធ្វើឲ្យមនោរា កាន់តែយល់ដឹងច្បាស់។តាមពិតទៅរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហមគឺជាគុកឥតជញ្ជាំងបីឆ្នាំប្រាំបីខែ ២០ ថ្ងៃ ជាថ្ងៃដែលធ្វើឱ្យមនុស្សជាច្រើនត្រូវស្លាប់លើទឹកដីកំណើតរបស់ខ្លួន។
លោកគ្រូ÷ មនោរា អូនមានអីចង់សួរមែនទេ បានជាធ្វើមុខឆ្ងល់អ៊ីចឹង?
មនោរា÷ លោកគ្រូតើពួកគេខ្លាចខ្មោចទេកាលពីសម័យនោះ? សំឡេងសើចបានផ្ទុះឡើង បន្ទាប់ពី មនោរា បានសួរសំណួរនេះទៅកាន់គ្រូ។ លោកគ្រូឮដូច្នោះហើយក៏ញញឹមរួចឆ្លើយ។
លោកគ្រូ÷ តាមពិតទៅសម័យនោះគេលែងខ្លាចខ្មោចហើយប្អូន។អ្វីដែលគេខ្លាចបំផុតនោះគឺខ្លាចសេចក្តីស្លាប់ច្រើនជាង ព្រោះម្នាក់ៗ នៅពេលដែលឮថាទៅកសាង ឬយកទៅឲ្យរៀនគឺចាប់ផ្ដើមនាំគ្នាភ័យខ្លាចជាងខ្មោចទៅទៀតណា។ លោកគ្រូចម្លែកចិត្តដែរកាលនោះ ព្រោះតំបន់ដែលលោកគ្រូរស់នៅដូចជាមិនពិបាកនោះទេ ព្រោះយើងមានបាយហូបឆ្អែត ហើយការងារក៏មិននឿយហត់ទៀត។ គ្រាន់តែយកគោទៅឃ្វាល មកវិញមានអ្នកដាំបាយឲ្យទៀតមិនពិបាកអីទេ។
ស្ដាប់ដល់កន្លែងនេះ មនោរាអត់មានចម្ងល់ទៀតទេ។ ប៉ុន្តែមិត្តរួមថ្នាក់របស់ មនោរា ម្នាក់បានចោទជាសំណួរមួយគួរឲ្យចាប់អារម្មណ៍ថា លោកគ្រូ!តើការសម្លាប់នេះមានការបញ្ជាពីខាងណាមកដែរ បើប្រជាជនមិនបានធ្វើអ្វីខុសផង និងគ្រាន់តែធ្វើការហត់អស់កម្លាំងចង់ហូបឆ្ងាញ់ហេតុអី្វចាំបាច់សម្លាប់ពួកគាត់? បើថាអ្នកចេះដឹងទៅត្រូវយកទៅសម្លាប់ ពីព្រោះខ្លាចធ្វើបដិវត្តន៍៊។ ចុះប្រជាជនលួចហូបវាខូចធ្ងន់មែនទេ? ខ្ញុំដូចជាមិនយល់សោះត្រង់ចំណុចនេះ?
លោកគ្រូ÷ ល្អណាស់សំណួរនេះជាអ្វីដែលគ្រប់គ្នាគួររៀនសូត្រតាមគាត់ព្រោះការហូបរបស់ដែលគេមិនឲ្យហូបនោះវាមិនខុសទេសម្រាប់យើង។ ប៉ុន្តែវាជាច្បាប់របស់អង្គការនៅជំនាន់ខ្មែរក្រហម។ សមមិត្តទាំងអស់ត្រូវតែគោរពតាម បើពុំនោះទេនឹងត្រូវយកទៅសម្លាប់ចោល។ អ្វីក៏ដោយឲ្យតែធ្វើខុសទោះអំបិលមួយគ្រាប់ក៏ត្រូវស្លាប់ដែរ។ គ្រូនិយាយចប់សិស្សម្នាក់ក៏បានសួរតទៀត។(នៅមែនត)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print