ការផ្សព្វផ្សាយថាយោធាថៃ​ បានបំផ្លាញមូលដ្ឋានកងពលថ្មើរជើងកម្ពុជា គឺជា«ព័ត៌មានក្លែងក្លាយ»

ចែករំលែក៖

ភ្នំពេញ៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) នៅរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥​ បានបញ្ជាក់ថា៖​ ការបង្ហោះផ្សាយរបស់បណ្ដាញផ្សាយថៃថា យោធាថៃ បានបំផ្លាញមូលដ្ឋានកងពលថ្មើរជើងកម្ពុជាគឺជា«ព័ត៌មានក្លែងក្លាយ»។

លេខាធិការដ្ឋាន គ.ស.ព.ស. បន្តអំពាវនាវឱ្យប្រជាជនទុកចិត្តលើរាជរដ្ឋាភិបាលនិងកម្លាំងប្រដាប់អាវុធដែលកំពុងប្រើសិទ្ធិការពារខ្លួន ការពារអធិបតេយ្យភាពបូរណភាពទឹកដីក្នុងការវាយបកទៅលើក្រុមថៃឈ្លានពាន ជាពិសេសសូមឱ្យប្រជាជន តាមដានព័ត៌មានដែលមានប្រភពច្បាស់លាស់ដូចជា ពី ១.ថ្នាក់ដឹកនាំកំពូលរបស់ជាតិ​​ ២-ក្រសួងការពារជាតិ ៣-ក្រសួងការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ និង ៤-អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print