លោកស្រី ម៉ែន នារីសោភ័គ ទទួលជួបសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនអ្នកស្រី ធីម ឆេងណៃ មានជំងឺទឹកនោមផ្អែម និងរលាកបាតភ្នែកធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី បានទទួលជួបសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនអ្នកស្រី ធីម ឆេងណៃ អាយុ៦៣ឆ្នាំ រស់នៅភូមិស្ទឹង ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលកំពុងមានជំងឺទឹកនោមផ្អែម និងរលាកបាតភ្នែកធ្ងន់ធ្ងរ នៅស្នាក់ការកាកបាទក្រហមកម្ពុជា កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ។

លោកស្រី បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បន្ទាប់មក លោកស្រីអគ្គលេខាធិការរងទី១ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានចាត់ឲ្យសហការី ជូនអ្នកជំងឺទៅពិនិត្យ និងទទួលការព្យាបាលជំងឺទឹកនោមផ្អែមនៅមន្ទីរពេទ្យព្រះកុសុមៈ រួចនឹងបញ្ចូនទៅវះកាត់ព្យាបាលភ្នែក នៅមន្ទីរពេទ្យព្រះអង្គឌួង នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ។

អំណោយមនុស្សធម៌ដែលបានផ្តល់ជូនរួមមាន គ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ៕

1 2 3 4 5 6

ដោយ៖ សីលា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print