ប្រមុខ​ការទូតជប៉ុន​ បង្ហាញការព្រួយបារម្ភជុំវិញជម្លោះយោធាកម្ពុជា-ថៃ

ចែករំលែក៖

ទីក្រុង​តូក្យូ៖ លោក Iwaya Takeshi រដ្ឋមន្រ្តីការបរទេសជប៉ុន នាថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ​២០២៥នេះ​ បានចេញសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលជប៉ុន មានការព្រួយបារម្ភជាខ្លាំង ជុំវិញការផ្ទុះជម្លោះយោធារវាងកម្ពុជានិងថៃនាថ្ងៃនេះ ខណៈកន្លងមក ទីក្រុងតូក្យូ បានព្យាយាមធ្វើការដើម្បីជំរុញឱ្យភាគីទាំងពីរ ព្យាយាមបន្ធូរបន្ថយសភាពការណ៍ ដែលចាប់ផ្តើមកើតភាពតានតឹង តាំងពីមានការប៉ះទង្គិច កាលពីថ្ងៃទី២៨ ខែឧសភាមក។ នេះបើតាមការបង្ហោះនៅលើវែបសាយ ក្រសួងការបរទេសជប៉ុន។

ជាចុងក្រោយលោករដ្ឋមន្រ្តីការបរទេសជប៉ុន បានសង្កត់ធ្ងន់ថា ការរក្សាទំនាក់ទំនងល្អរវាងកម្ពុជានិងថៃ គឺមានសារសំខាន់ជាខ្លាំង សម្រាប់សន្តិភាពនិងស្ថិរភាព នៅក្នុងតំបន់។ 

ដូច្នេះហើយជប៉ុនទទូចឱ្យទាំងកម្ពុជានិងថៃ ប្រកាន់ភាពអត់ធ្មត់ជាអតិបរមា ហើយជប៉ុនសង្ឃឹមជាខ្លាំងថា ភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរ នឹងថយចុះទៅវិញដោយសន្តិវិធីតាមរយៈកិច្ចសន្ទនា៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print