កងទ័ពឈ្លានពានថៃ​ រំលោភបំពានច្បាប់អន្តរជាតិបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកបំផ្លាញវត្តអារាម​ និងមណ្ឌលសុខភាពដែលជាកន្លែងប្រារព្ធជំនឿសាសនា​ និងព្យាបាលពលរដ្ឋ

ចែករំលែក៖

ថៃ៖​ ថៃបាននិងកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រឆាំងនឹងបេតិកភណ្ឌពិភពលោក និងការរំលោភបំពានច្បាប់អន្តរជាតិដោយការបាញ់គ្រាប់ផ្លោងនិងការទំលាក់គ្រាប់បែកពីលើយន្តហោះប៉ះពាល់ដល់ប្រាង្គប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក, កងទ័ពឈ្លានពានថៃបានប្រើប្រាស់ យន្តហោះទម្លាក់គ្រាប់បែកបំផ្លាញវត្តអារាមនិងមណ្ឌលសុខភាពដែលជាកន្លែងប្រារព្ធជំនឿសាសនានិងព្យាបាលពលរដ្ឋ។

យោងតាមមន្ត្រីអាជ្ញាធរមូលដ្ឋាន នៅវេលាម៉ោង៥.៣០នាទីរសៀលមានយន្ដហោះថៃ F16មួយគ្រឿង បានមកទទម្លាក់គ្រាប់មកលើវត្តតាមាន់សែនជ័យ និងមណ្ឌលសុខភាពតាសែនជ័យ ស្ថិតនៅភូមិតាសែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិលខេត្តឧត្ដរមានជ័យ បង្កឱ្យមានការខូចខាត។ នេះជាការរំលោភពបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងររបស់ថៃ។ 

កងទ័ពថៃ ដែលនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបើកការវាយប្រហារមកលើកងទ័ពកម្ពុជានៅប្រាសាទតាមាន់ធំ និងនៅទីតាំង ៥ កន្លែងផ្សេងទៀតដែលបង្ហាញពីការឈ្លានពានបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print