អន្តរជាតិ ៖ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានផ្លាស់វេនអាស៊ាន បានអំពាវនាវឱ្យភាគីជម្លោះកម្ពុជា និងថៃ មានបទឈប់បាញ់ភ្លាមៗ ដើម្បីបង្កើតកិច្ចចរចាសន្តិភាព។ មេដឹកនាំម៉ាឡេស៊ីរូបនេះ ត្រៀមខ្លួនជាស្រេច ក្នុងការសម្របសម្រួល និងជំនួយ សម្រាប់ដំណើរការសន្តិភាព ក្នុងស្មារតីការរួបរួមអាស៊ាន និងការទទួលខុសត្រូវរួម។
ការបញ្ជាក់របស់ប្រធានអាស៊ានធ្វើឡើងក្នុងកិច្ចសន្ទនាជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក Phumtham Wechayachai នាយករដ្ឋមន្រ្តីស្តីទីថៃ៕
ដោយ ៖ សិលា
...