ភរិយានាយករដ្ឋមន្រ្តីកម្ពុជា ត្រៀមទ័ពអាវសជួយទ័ពជួរមុខ

ចែករំលែក៖

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាល ដឹកជញ្ជូនឃីតទៅកាន់ខេត្តឧត្តរមានជ័យទាំងយប់ ដើម្បីចែកជូនពលរដ្ឋដែលត្រូវជម្លៀសដោយសារការបាញ់ផ្លោងរបស់ថៃ ! 

សូមបញ្ជាក់ថា ៖ ដោយអនុវត្តតាមការណែនាំរបស់លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល, ក្រុមការងារនៃក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានរៀបចំដឹកជញ្ជូនឃីត ឆ្ពោះទៅកាន់ខេត្តឧត្តរមានជ័យ ដើម្បីចែកជូនប្រជាពលរដ្ឋដែលត្រូវជម្លៀសចេញពីតំបន់ប្រឈម ដោយសារការបាញ់ផ្លោងរបស់កងទ័ពថៃ។

ឃីត ដែលក្រសួងសុខាភិបាល រៀបចំដឹកជញ្ជូនប្រជាពលរដ្ឋដែលត្រូវជម្លៀសនោះ រួមមាន មុង កន្ទេល ភួយ ខ្នើយ និងសារុងសម្រាប់ប្រើប្រាស់បណ្ដោះអាសន្ន។

គិតត្រឹមម៉ោង៧យប់ថ្ងៃទី២៤ ខែកក្កដានេះ ស្ថានភាពនៅសមរភូមិព្រំដែនមានសភាពការណ៍ធូរស្រាលស្ងប់ស្ងាត់នៅតំបន់ប្រាសាទតាមាន់តូច តែតំបន់មួយចំនួនទៀតតាមបណ្តោញព្រំដែន នៅបន្តវាយប្រហារប្រយុទ្ធមួយៗនៅឡើយ ប៉ុន្តែសរុបជារួមកងទ័ពរបស់យើងគ្រប់គ្រង ស្ថានការណ៍សមរភូមិបានយ៉ាងល្អ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print