សង្រ្គាម​ឈ្លាន​ពាន​របស់ថៃមកលើកម្ពុជាថ្ងៃទី២! កងទ័ពកម្ពុជា-ថៃ បន្តបាញ់ផ្លោងដាក់គ្នានៅតាមសមរភូមិជួរមុខ​ នេះគិតត្រឹមម៉ោងជាង៦ព្រឹកនេះ!

ចែករំលែក៖

ខេត្ត​ឧត្តរមានជ័យ-ព្រះវិហារ៖ គិតត្រឹមវេលាម៉ោងជាង៦ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលត្រូវនឹងថ្ងៃទី២ កងទ័ពកម្ពុជា-ថៃ នៅបន្តប្រយុទ្ធ និងបាញ់ផ្លោងដាក់គ្នានៅតាមសមរភូមិជួរមុខឡើងវិញហើយ។

សកម្មភាពនៃការបន្ដផ្លោងដាក់គ្នានេះ គឺបានបន្ដនៅតំបន់ខ្លះម៉ោង២ទាបភ្លឺ, ម៉ោង៣ទាបភ្លឺប នៅព្រះវិហារ-ភ្នំខ្មោច និងម៉ោងជាង៥ព្រឹកព្រលឹម នៅតំបន់តាក្របី។
សម្រាប់កងទ័ពកម្ពុជានៅបន្តគ្រប់គ្រងសមរភូមិប្រយុទ្ធទាំងអស់ និងឈរជើងយ៉ាងរឹងមាំនៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ក្រោយបានបណ្តេញសត្រូវឈ្លានពានឲ្យរត់ចេញពីទីតាំងទាំងនេះ។

...

សេចក្តីរាយការណ៍ពីកងទ័ពជួរមុខ បានបញ្ជាក់ថា នៅសមរភូមិប្រយុទ្ធទាំងនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ កងទ័ពទាំង២ បន្តប្រើកាំភ្លើងធន់ធ្ងន់ផ្លោងដាក់គ្នាទៅវិញទៅមក តែកងទ័ពដ៏អង់អាចក្លាហានរបស់យើង នៅគ្រប់សមរភូមិប្រយុទ្ធកំពុងគ្រប់គ្រងទីតាំងរបស់ខ្លួនយ៉ាងរឹងមាំ ហើយបាញ់ដាក់សត្រូវឈ្លានពានយ៉ាងចាស់ដៃ ដោយមិនខ្លាចញញើតនោះទេ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print