សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី យាងមកបរិច្ចាគឈាម ដើម្បីត្រៀមជួយយុទ្ធជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ទ្រង់បានយាងមកបរិច្ចាគឈាម នាព្រឹកថ្ងៃទី២៥ ខែកក្កដានេះ ដើម្បីចូលរួមចំណែកជួយដល់យុទ្ធជន ក្នុងគ្រាបន្ទាន់ណាមួយ។ កម្មវិធីបរិច្ចាគឈាមនេះ ជាការអំពាវនាវ ដោយផ្ទាល់ពីសំណាក់ ស្ត្រីទីមួយកម្ពុជា លោកស្រី ពេជ ចន្ទមុន្នី និងជាអនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ដយុវជនសម្ដេចតេជោ (TYDA) ដើម្បីបង្ហាញការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដី។ ការបរិច្ចាគនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែកក្កដា ពីម៉ោង៩ព្រឹកដល់ម៉ោង៥ល្ងាច នៅកោះពេជ្រ អគារ J K L។

សូមជម្រាបជូនថា ៖ ក្រោយពី ស្ត្រីទីមួយកម្ពុជា លោកស្រី ពេជ ចន្ទមុន្នី និងជាអនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ដយុវជនសម្ដេចតេជោ (TYDA) ដើម្បីបង្ហាញការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដី គឺមានព្រះសង្ឃ មន្រ្តីរាជការ យុវជន ពលរដ្ឋជាច្រើន បានតម្រង់ជួរចុះឈ្មោះចូលរួមបរិច្ចាគឈាម ដើម្បីត្រៀមនៅពេលបន្ទាន់ណាមួយ ដោយស្ម័គ្រចិត្ត ក្នុងឆន្ទះស្រឡាញ់ជនរួមជាតិ គាំទ្រទាហានសមតភូមិជួរមុខ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print