ទីក្រុងប៉េកាំង ៖ បើតាមអ្នកនាំពាក្យរបស់ UN នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ដកស្រង់ចេញផ្សាយដោយសារព័ត៌មានចិន Global Times បានបញ្ជាក់ថា ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក António Guterres បានជំរុញឱ្យកម្ពុជា និងថៃមានការអត់ធ្មត់ជាអតិបរមា។
លោកអគ្គលេខាធិការបានជំរុញភាគីទាំងសងរក្សាការអត់ធ្មត់ជាអតិបរមា និងដោះស្រាយរាល់បញ្ហាតាមរយៈកិច្ចសន្ទនា និងក្នុងស្មារតីក្នុងនាមជាអ្នកជិតខាងល្អ»
អ្នកនាំពាក្យ UN បានគូសបញ្ជាក់ក្នុងសនិ្នសីទសារព័ត៌មានខ្លីប្រចាំថ្ងៃ បានគូសបញ្ជាក់ដូច្នេះថា «លោកអគ្គលេខាធិការ កំពុងតាមដានស្ថានការណ៍ពាក់ព័ន្ធនឹងរបាយការណ៍ នៃជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ ៕
...
ដោយ ៖ សិលា