ភ្នំពេញ៖ លោក ខៀវ កាញារិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បច្ចុប្បន្នជាឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានប្រសាសន៍តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវនៅព្រឹកថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០២៥នេះថា៖ អ្អ្នកចង់ទៅបរិច្ចាគឈាមមានច្រើនដែលនាំឱ្យមានការកកស្ទះក្នុងការបំពេញទម្រង់បែបបទ។
អ្នកតំណាងរាស្ត្ររូបនេះ បានសរសេរបញ្ជាក់ថា៖ ប្រជាជន និង មន្ត្រីរាជការជាច្រើនមានសំណូមពរមកខ្ញុំសូមអាជ្ញាធរបង្ហោះ ទម្រង់បែបបទសម្រាប់បំពេញតាមគ្រប់ថ្នាលឌីជីថលមក ដើម្បីម្នាក់ៗអាចបំពេញ បែបបទឱ្យហើយ ដើម្បីកាត់បន្ថយការកកស្ទះដែលនាំអោយមានការធុញទ្រាន់ និងខាតបង់ពេលវេលា ។ សូមអាជ្ញាធរមេត្តាពិនិត្យលើសំណូមពរនេះផង ។
គួរបញ្ជាក់ដែរថា លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យពលរដ្ឋចូលរួមបរិច្ចាគឈាម ដើម្បីត្រៀមនៅពេលបន្ទាន់ណាមួយ។ កម្មវិធីបរិច្ចាគឈាមដើម្បីបុព្វហេតុមនុស្សធម៌អាចចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត (ទាំងបុរស និងស្រ្តី) អាយុ ១៨ឆ្នាំឡើងទៅទម្ងន់ចាប់ពី ៤៥គីឡូ ឡើងទៅទីតាំងកោះពេជ្រ អគារ J K L ៕