លោក​ ខៀវ​ កាញារិទ្ធ​៖​ អ្នកចង់ទៅបរិច្ចាគឈាមមានច្រើនដែលនាំឱ្យមានការកកស្ទះក្នុងការបំពេញទម្រង់បែបបទ ដូច្នេះ​ប្រជាជន និងមន្ត្រីរាជការជាច្រើនសំណូមពរអាជ្ញាធរជួយបង្ហោះទម្រង់បែបបទសម្រាប់បំពេញតាមគ្រប់ថ្នាលឌីជីថល

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ខៀវ​ កាញារិទ្ធ​ អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ បច្ចុប្បន្នជាឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម​ បានប្រសាសន៍​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវនៅព្រឹកថ្ងៃទី២៥​ខែកក្កដា​ ឆ្នាំ​២០២៥នេះថា៖ អ្អ្នកចង់ទៅបរិច្ចាគឈាមមានច្រើនដែលនាំឱ្យមានការកកស្ទះក្នុងការបំពេញទម្រង់បែបបទ។

អ្នកតំណាង​រាស្ត្រ​រូបនេះ​ បានសរសេរ​បញ្ជាក់ថា​៖​ ប្រជាជន និង មន្ត្រីរាជការជាច្រើនមានសំណូមពរមកខ្ញុំសូមអាជ្ញាធរបង្ហោះ ទម្រង់បែបបទសម្រាប់បំពេញតាមគ្រប់ថ្នាលឌីជីថលមក ដើម្បីម្នាក់ៗអាចបំពេញ បែបបទឱ្យហើយ ដើម្បីកាត់បន្ថយការកកស្ទះដែលនាំអោយមានការធុញទ្រាន់ និងខាតបង់ពេលវេលា ។ សូមអាជ្ញាធរមេត្តាពិនិត្យលើសំណូមពរនេះផង ។

គួរបញ្ជាក់ដែរថា​ លោក​ស្រី​បណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ បានអំពាវនាវ​ឱ្យពលរដ្ឋ​ចូលរួម​បរិច្ចាគឈាម​ ដើម្បីត្រៀមនៅពេលបន្ទាន់ណាមួយ។ កម្មវិធីបរិច្ចាគឈាមដើម្បីបុព្វហេតុមនុស្សធម៌អាចចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត (ទាំងបុរស និងស្រ្តី)​ អាយុ ១៨ឆ្នាំឡើងទៅទម្ងន់ចាប់ពី ៤៥គីឡូ ឡើងទៅ​ទីតាំងកោះពេជ្រ អគារ J K L ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print