ថៃ​ បានបញ្ចាញយន្តហោះចម្បាំង​F-16 ជាច្រេីនគ្រឿងមកវាយប្រហារលើកម្ពុជា​, ទង្វេីនេះបានរំលោភបំពានច្បាប់អន្តរជាតិ​ បង្កជាហានិភ័យដល់សន្តិភាពនឹងស្ថេរភាពក្នុងតំបន់

ចែករំលែក៖

កម្ពុជា​-ថៃ៖​ ក្នុងការប្រយុទ្ធគ្នារវាង​ ថៃ​-កម្ពុជា​ ដែលថៃជាអ្នកចាប់ផ្ដេីម​វាយប្រហារ​មុន​មកលើកម្ពុជា​ កាលពីថ្ងៃ​ព្រហស៍​ទី២៤ ខែកក្កដា ឆ្នាំ​២០២៥ម្សិលមិញនេះ​ ភាគីថៃបានបញ្ចាញយន្តហោះចម្បាំង​F-16 ជាច្រេីនគ្រឿងមកវាយប្រហារលើកម្ពុជា​។

យ៉ាងណាក៏មានសេចក្ដីរាយការណ៍អំពីកាធ្លាក់យន្តហោះនេះផងដែរ​ ក្នុងកាវាយប្រហារនោះក្រសួងកាពារជាតិកម្ពុជា​ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងក្លា​ ដោយលេីកឡេីងថា​ កម្ពុជា​ចាត់ទុកកាប្រេីប្រាស់យន្តហោះចម្បាំង​ F-16 នេះថាជាអំពេីឈ្លានពានយោធដ៏ព្រៃផ្សៃ​នឹងខុសច្បាប់​ ទង្វេីនេះបានរំលោភបំពានច្បាប់អន្តរជាតិ​ នឹងបង្កជាហានិភ័យដល់សន្តិភាពនឹងស្ថេរភាពក្នុងតំបន់​ ។

ទន្ទឹមនោះក្រសួងការពារជាតិកម្ពុជា​ បានអំពាវនាវជាពិសេសដល់សហរដ្ឋអាមេរិច​ ឱ្យសេីបអង្កេតលេីចំពោះការប្រេីប្រាស់យន្តហោះ​ F-16 របស់ថៃ​ ក្នុងកាវាយប្រហារមកលើកម្ពុជា​ ហេីយឱ្យអនុវត្តន៍គោលនយោបាយត្រួតពិនិត្យអាវុធរបស់ខ្លួនការប្រេីប្រាសយន្តហោះ F-16 របស់ថៃ​ ដេីម្បីវាយប្រហារកម្ពុជា​ គឺពិតជាខុសនឹងលក្ខណដែលអាមេរិចបានកំណត់នៅក្នុងកិច្ចព្រមព្រៀងលក់អាវុធនៅពេលសហរដ្ឋអាមេរិច​ លក់អាវុធ​ រឺបរិក្ខាយោធារដូចជាយន្តហោះF-16 ឱ្យទៅប្រទេសដ៏ទៃ​ តែងតែចងលក្ខណដ៏តឹងរឹងភ្ជាប់មកជាមួយដោយលក្ខណទាំងនោះ​ បញ្ជាក់ថាអាវុធទាំងនោះមិនអាចយកទៅប្រេីប្រាស់សំរាប់ធ្វេីសង្គ្រាមឈ្លានពានប្រឆាំងនឹងប្រទេសដ៏ទៃបានទេ​ លេីកលែងតែមានកាអនុញ្ញាតច្បាស់លាស់ពីអាមេរិច​ មិនត្រឹមប៉ុណ្ណឹង​។

យន្តហោះ​ F-16 ត្រូវតែប្រេីប្រាស់សំរាប់ការពារខ្លួនរឺក្នុងគោលបំនងយោធា​ដែលបានកំណត់ទុកជាមុននៅក្នុងកិច្ចព្រមព្រៀង​ប្រសិនបេីសហរដ្ធអាមេរិចធ្វេីកាសេីុបអង្កេតហេីយរកឃេីញថា​ ថៃបានបំពានលក្ខណនៃកាប្រេីប្រាស់យន្តហោះ F-16 មែននោះសហរដ្ឋអាមេរិចអាចនឹងភ្ជួរកាលក់គ្រឿងបន្លាស់កាថែទាំរឺកាលក់អាវុធបន្ថែមទៀតទៅអោយថៃក្នុងករណីធ្ងន់ធ្ងជាងនេះអាមេរិចអាចដាក់ទណ្ឌកម្មផ្រេងៗទៀតលេីស្ថាប័នយោធាថៃហេីយវានឹងធ្វេីអោយទំនាក់ទំនងយោធាធ្វេភាគីរវាងសហរដ្ធអាមេរិចនឹងថៃមានភាពរង្គោះរង្គេី៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print