បុរសម្នាក់ដេកស្លាប់ផ្កាប់មុខនៅក្នុងសាលាបឋមសិក្សាព្រះពុទ្ធ

ចែករំលែក៖

ភ្នំពេញៈ នាព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចក្នុងសាលាបឋមសិក្សាព្រះពុទ្ធ បុរសម្នាក់ជាជនអនាថាបានដេកស្លាប់ ដែលគេសង្ស័យថាខ្យល់គរ នៅផ្លូវលេខ១៨២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ លៀវ ភេទប្រុសអាយុ៤០ឆ្នាំជាង ។

បើតាមសម្ដីរបស់ប្រជាពលរដ្ននៅក្បែរនោះបានអោយដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្នម្នាក់បានដើរទៅដាស់ជនរងគ្រោះដោយសារឃើញដេកយូរពេក។ ពេលដឹងថាស្លាប់ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកកន្លែងកើតហេតុទើបដឹងថា បុរសខាងលើបានស្លាប់ក៏រាយការណ៍ទៅកម្លាំងសមត្ថកិច្ចជំនាញមកពិនិត្យផងដែរ។

តាមការសន្និដ្ឋានរបស់មន្ត្រីការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ដ បញ្ជាក់ថា សពស្លាប់ដោយសារខ្យល់គរ ។

បច្ចុប្បន្ន សព សមត្ថកិច្ចបានដឹកយកទៅដាក់នៅវត្ត ដេីម្បីធ្វេីបុណ្យតាមប្រពៃណី ៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print