លោក ឃួង ស្រេង ជំរុញឱ្យបារាំងបន្ដគាំទ្រកម្ពុជា ឱ្យភាគីថៃអនុវត្តទៅតាមកិច្ចព្រមព្រៀងបារាំង សៀម

ចែករំលែក៖

ភ្នំពេញ៖ តាមរយៈសកម្មភាពឈ្លានពានរបស់ប្រទេសថៃ លោក ឃួង ស្រេង អភិបាលរាជធា នីភ្នំពេញ បានជំរុញឱ្យប្រទេសបារាំងបន្ដគាំទ្រកម្ពុជា ដោយជំរុញឱ្យភាគីថៃអនុវត្តទៅតាមកិច្ចព្រមព្រៀងបារាំង សៀម ដែលមានកន្លងមក ជៀសវាង ការប្រើប្រាស់ផែនទីដែលគូសដោយឯកតោភាគី។ ជុំវិញការដោះស្រាយបញ្ហាព្រំដែន តាមរយៈ ការប្ដឹងទៅតុលាការអន្តរជាតិ ICJ ។
លោក ឃួង ស្រេង បានជំរុញបែបនេះ ក្នុងឱកាស ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Frédéric VALLIER អគ្គប្រតិភូ នៃសមាគមអន្តរជាតិអភិបាលក្រុងប្រេី ប្រាស់ភាសាបារាំងAIMF នៅថ្ងៃទី២៥ ខែកក្ដដា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ដោយ សារថៃមានមហិចតាចង់បានប្រាសាទនានារបស់កម្ពុជា មកធ្វើជារបស់ខ្លួន ថៃបានបង្កឱ្យមានជម្លោះនៅតាមព្រំដែន រហូតបាញ់មកលើកម្ពុជា ធ្វើឱ្យកម្ពុជាប្រើសិទ្ធិការពារខ្លួនបាញ់តបតវិញ ដើម្បីការពារបូរណៈភាពទឹកដីពីចោរឈ្លានពាន។ ប្រទេសកម្ពុជាមានសន្តិភាពពេញលេញតែត្រូវបានអ្នកជិតខាងបង្កជាជំម្លោះ ដែលជម្លោះនេះ គឺដោយ សារតែភាគីថៃ មិនគោរពតាមកិច្ចព្រម ព្រៀង ដោយបានរំលោភបំពានបូរណភាពទឹកដីកម្ពុជា រហូតបង្កឱ្យមានការផ្ទុះអាវុធដាក់គ្នាកាលពីម្សិលមិញ «២៤ ខែកក្ដដា»លើសពីនេះភាគីថៃបានពង្រីកបញ្ហាព្រំដែននេះ ឱ្យប៉ះពាល់ទៅ ដល់វិស័យពាណិជ្ជកម្មថែមទៀត តាមរយៈការបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ។
លោក ឃួង ស្រេង បានបន្ដថា៖ អ្វីដែលជាការហួសចិត្តនិងនឹកមិនស្មានដល់សោះនោះ គឺប្រទេសថៃ ជាអរិយៈប្រទេសគួរឲ្យកត់សម្គាល់មួយដែរ មិនគួរដល់ថ្នាក់ ប្រើយន្តហោះចម្បាំង ទម្លាក់គ្រាប់បែកបំផ្លិចបំផ្លាញប្រាសាទ ដែលបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកនោះទេ។
លោកមានសង្ឃឹមថា បារាំងនិងគាំទ្រកម្ពុជា។
ជុំវិញការលើកឡើងរបស់ ឯកឧត្ដមឃួង ស្រេង ក្នុងជំនួបនោះលោក Frédéric VALLIER បានមានប្រសាសន៍លើកឡើងថា៖ មិនមែនក្នុងនាមប្រទេសបារាំងនោះទេ តែក្នុងនាមជាតំណាងសមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំង AIMF ជម្លោះប្រដាប់អាវុធរវាងប្រទេសថៃនិងប្រទេសកម្ពុជាលោកពិតជាសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំង លោកសង្ឃឹមថា ជម្លោះដ៏តានតឹងនេះ នឹងវិលត្រឡប់ទៅរកភាពប្រក្រតីដូចដើមវិញ។ប្រទេសកម្ពុជានិងថៃនឹងរកដំណោះស្រាយបានដ៏ល្អនៅថ្ងៃអនាគត។ មកដល់សតវត្សទី២១ហើយ មិនគួរនិងកើតឡើងនូវជម្លោះដណ្ដើមប្រាសាទគ្នានោះទេ។ គេពិតជាបានដឹងហើយថា ប្រាសាទទាំង នោះនៅក្នុងទឹកដីអ្នកណា។ ការអភិវឌ្ឍរាជធានីភ្នំពេញ គឺពិតជាមានការចូលរួមពីប្រទេសបារាំងផងដែរ តាមរយៈផ្ដល់នូវបច្ចេកទេស ការផ្ដល់នូវប្រឡាយ លូជាដើម។សមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំង AIMFបានជួយរាជធានីភ្នំពេញទៅលើការកសាងស្ថានីយ៏ប្រព្រឹត្តកម្មសំណល់ ភក់បង្គន់ក្នុងសង្កាត់ភ្លើងឆេះរទេះខណ្ឌកំបូលផងដែរ។ រដ្ឋបាលរាជធានីភ្នំពេញក្នុងនាមជាអនុប្រធានសមាគមអន្តរជាតិអភិបាលក្រុង ប្រេីប្រាស់ភាសាបារាំង AIMF នឹងធ្វើកិច្ចការងារឱ្យបានច្រើនថែមទៀតសំរាប់សមម្មភាព AIMF ជាមួយនិងការជំរុញឱ្យការកសាងស្ថានីយ៏ប្រព្រឹត្តកម្មសំណល់ ភក់បង្គន់ឱ្យបានទៅតាមគម្រោង ដើម្បីសុខមាលភាពប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ លោក Frédéric VALLIE R ក៏ថ្លែងនូវការអរគុណចំពោះការប្តេជ្ញាចិត្តរបស់រាជធានីភ្នំពេញ ក្នុងការគាំទ្រ ចំពោះសកម្មភាពរបស់ AIMF។ រាជធានីភ្នំពេញធ្លាប់ធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំ AIMF។
ការអញ្ជើញមករាជធានីភ្នំពេញលើកនេះ អត្តរប្រតិភូAIMF មានបំណងស្វែងយល់អំពីសមិទ្ធ ផលនានា ដែលសម្រេចបានហើយក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះការទទួលឲ្យមានទីស្នាក់ការ របស់សមាគម AIMF នៅរាជធានីភ្នំពេញ៕

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print