កូរ៉េខាងជើង បានកាត់ទោសប្រហារជីវិតឧបនាយករដ្ឋមន្ត្រីដើម្បីពង្រឹងអំណាចរបស់ខ្លួន ។ សារព័ត៌មាន រ៉យទ័ នៅថ្ងៃទី៣១ ខែសីហា នេះ បានប្រកាសថា កូរ៉េខាងជើង បានកាត់ទោសប្រហារជីវិត ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកអប់រំលោក Kim Yong Jin ទទឹមនិងនោះក៏បានប្រហារជីវិតមន្ត្រីជាន់ខ្ពស់ពីរូបផ្សេតទៀតផងដែរ។
សារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បានផ្សាយថា ទីក្រុងព្យុងយ៉ាង បានប្រហារជីវិតលោក Kim Jong Jin អាយុ៦៣ឆ្នាំ កាលពីខែកក្កដា កន្លងមក ដោយសារតែលោកមានអាកប្បកិរយ៉ាមិនសមស្រប់នៅក្នុងកិច្ចប្រជុំសភាដ៏សំខាន់មួយកាលពីខែមិថុនា ។ សកម្មភាពខាងលើរបស់លោក គីម ជុងអ៊ុន គឺដើម្បីពង្រឹងអំណាចនៅក្នុងការដឹកនាំ។
ក្រៅពីនេះកូរ៉េខាងជើង ក៏បានប្រហារជីវិតលោក Kim Yong Chol អាយុ៧១ឆ្នាំ អតីតប្រមុខបដិវត្តិឯកភាព UFD ត្រូវបានដាក់ទោសឲ្យទៅធ្វើពលកម្មនៅក្នុងកសិដ្ឋានជនបទមួយក្នុងរយៈពេលមួយខែ ក្រោយមកនៅខែកក្កដា ក៏ប្រហារជីវិត្តដោយសារតែប្រើអំណាចដើម្បីផលប្រយោជន៍។
បន្ទាប់មកគឺលោក Choe Hwi អាយុ ៦១ឆ្នាំ អនុប្រធានគណកម្មធិការមជ្ឈឹម ក៏ត្រូវដាក់ទោសបញ្ចូនទៅពលកម្មនៅជនបទតាំងពីចុងខែឧសភា មុនពេលប្រហារជីវិត។
រយៈពេលចុងក្រោយនេះការប្រហារជីវិតមន្ត្រីដែលមានសកម្មភាពខុសប្រក្រដី ដែលគេអាចចាត់ទុកថា មានកម្មភាពក្បត់បក្សនិងមេដឹកនាំ។ ក្រុមអ្នកឯកទេសបានបញ្ចាក់ថា រដ្ឋភិបាលទីក្រុងព្យុងយ៉ាងស៊ូសម្លាប់ខុសជាជាងទុកឲ្យមានមន្ត្រីមិនស្មោះត្រង់នៅក្បែរខ្លួនមេដឹកនាំ៕
ប្រែសម្រួល៖ ម៉ែវ សាធី