ខេត្តកណ្តាលៈ នាព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៦ លោក ពេជ្រ វាសនា អគ្គនាយករងកិច្ចការរដ្ឋបាល ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល និងខេត្តតាកែវ ចុះពិនិត្យអនុគម្រោងកណ្តាលស្ទឹង-បាទី ស្ថិតក្នុងគម្រោងស្តារ និងកែលំអឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ដែលគ្រោងនឹងអនុវត្តនាពេលខាងមុខ ។ អនុគម្រោងនេះ នឹងផ្តល់ទឹកសម្រាប់បម្រើឱ្យការងារបង្កបង្កើនផលលើផ្ទៃដី ចំនួន ៣.៤៩០ ហិកតា របស់បងប្អូនប្រជាកសិករ ស្ថិតក្នុងស្រុកកណ្តាលស្ទឺង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ ៕
ដោយ សុខ ខេមរា
...