ភ្នំពេញ : លោកហ៊ុនម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា , ក្រោមស្មារតីស្នេហាជាតិ នៃខឿនការពារជាតិប្រជាជន ថ្ងៃនេះយុទ្ធនាការបរិច្ចាគឈាម ដើម្បីបុព្វហេតុមនុស្សធម៌ និងទឹកចិត្តស្នេហាជាតិ មាតុភូមិ រួមគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដី បានទទួលការស្ម័គ្រចិត្តចូលរួមយ៉ាងច្រើនលើសលុប។ ខ្ញុំពិតជាមានក្តីរំភើបយ៉ាងក្រៃលែងដែលបានឃើញសំទុះចូលរួមដ៏ខ្លាំងក្លានេះ។ កម្លាំងមហាសាមគ្គីរបស់កូនខ្មែរ នៅចំពោះការគំរាមកំហែង និងការប៉ុនប៉ងឈ្លានពានរបស់ខ្មាំងសត្រូវបានក្លាយជាថាមពលដ៏មហិមាផ្តល់កម្លាំងចិត្តដល់សមរភូមិមុខជាបន្តបន្ទាប់។ យើងនៅជួរក្រោយ មិនឱ្យបងៗកងកម្លាំងរងារនោះទេ។ យើងនឹងផ្ញើការគាំទ្រ និងកម្លាំងចិត្តជាបន្តបន្ទាប់។
លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា, ខ្ញុំសូមលើកទឹកចិត្តឱ្យបងប្អូន កូនខ្មែរគ្រប់រូបបន្តចូលរួមបរិច្ចាគឈាមតាមដែលអាចធ្វើទៅបាន។ យើងមិនបានលះបង់សាច់ស្រស់ឈាមស្រស់នៅលើសមរភូមិ ក៏យើងអាចផ្តល់ឈាមរបស់យើងដើម្បីសង្រ្គោះជីវិតបានដូចគ្នា៕
ដោយ : សិលា