ខេត្តបាត់ដំបង : មន្ត្រីស្ថានទូតថៃប្រចាំកម្ពុជា នារសៀលថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២៥ បានវិលត្រឡប់ទៅប្រទេសខ្លួនវិញ ដោយឆ្លងកាត់តាមច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង។ការវិលត្រឡប់នេះ គឺធ្វើឡើងក្រោយពីកម្ពុជាសម្រេចទម្លាក់កម្រិតទំនាក់ទំនងការទូតកម្ពុជាថៃ ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី២ និង ដកមន្ត្រីផ្សេងទៀតទាំងអស់ដែលបម្រើការងារនៅស្ថានទូតកម្ពុជានៅទីក្រុងបាងកក ឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ និង ក៏តម្រូវឱ្យមន្ត្រីទូតថៃកែសម្រួលចេញពីកម្ពុជាដូចគ្នា។ នេះបើយោងតាមរូបភាពពីលោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង៕
ដោយ : សិលា