សារព័ត៌មាន Reuters: ថៃ ទាត់ចោលសំណើរបស់អាមេរិក ចិន និងម៉ាឡេស៊ី ដែលចង់ជួយសម្របសម្រួលបញ្ចប់ជម្លោះជាមួយកម្ពុជា

ចែករំលែក៖

ប្រទេសថៃ : ភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែកក្កដា បានរាយការណ៍ថា ថៃបានទាត់ចោលកិច្ចសម្របសម្រួលពីប្រទេសទី៣ ដើម្បីបិទបញ្ចប់ជម្លោះជាមួយកម្ពុជា ដោយទទូចឱ្យកម្ពុជាបញ្ឈប់ការវាយប្រហារ និងដោះស្រាយស្ថានការណ៍តាមរយៈកិច្ចចរចាទ្វេភាគីតែប៉ុណ្ណោះ។

ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើក្រសួងការបរទេសថៃ។ អ្នកនាំពាក្យក្រសួងការបរទេសថៃ Nikorndej Balankura បានប្រាប់ Reuters ថា សហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ីដែលបច្ចុប្បន្នជាប្រធានប្ដូរវេនអាស៊ាន បានស្នើជួយសម្របសម្រួល ឱ្យមានកិច្ចសន្ទនា ប៉ុន្តែទីក្រុងបាងកកចង់ស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះតាមយន្ដការទ្វេភាគី។
ដោយឡែកនាយករដ្ឋមន្ត្រីស្ដីទីថៃ លោក Phumtham Wechayachai នៅថ្ងៃសុក្រ ទី២៥ ខែកក្កដា បានអំពាវនាវឱ្យមានកិច្ចសន្ទនាតាមផ្លូវការទូត ដើម្បីបន្ធូរបន្ថយ អំពើហិង្សានៅតំបន់ព្រំដែន។ នេះបើតាមកាសែតថៃ The Nation។

តាមលោក Phumtham រដ្ឋាភិបាលថៃ និងយោធាថៃកំពុងធ្វើការជាមួយ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដែលបច្ចុប្បន្នជាប្រធានប្ដូរវេនអាស៊ាន ដើម្បីស្វែងរក ដំណោះស្រាយបន្ទាន់មួយដើម្បីបិទបញ្ចប់ជម្លោះ។

លោកបន្ថែមថាអាស៊ាននឹងចូលរួមក្នុងកិច្ចចរចាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាជាមុន មុននឹងចាប់ផ្ដើមការកិច្ចពិភាក្សាជាមួយថៃ ដើម្បីធ្វើការឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធីមួយ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print