នគរបាលស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្អាងភ្នំ ឃាត់ខ្លួនជនសង្ស័យ១នាក់

ចែករំលែក៖

ខេត្តកណ្តាល÷ ដោយអនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្អាងភ្នំ ឃាត់ខ្លួនជនសង្ស័យ ០១នាក់។

សមត្ថកិច្ចបានឲ្យដឹងថា ករណីជួញដូរ​និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ (ម៉ាទឹកកក)​។ ករណី នេះកើតហេតុនៅថ្ងៃទី២៥ ខែ​កក្កដា ឆ្នាំ២០២៥ វេលាម៉ោង១០និង​ ៣០នាទីស្ថិតនៅភូ​មិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្ត​កណ្តាល​ ដោយឃាត់ខ្លួនជន សង្ស័យចំនួន ០១នាក់។

ជនសង្ស័យឈ្មោះ ជៀម​ សុខឃឿន ភេទប្រុស​ អាយុ​៤៥ឆ្នាំ​ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូ​មិទួល សាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្ត​កណ្តាល​ ។ វេជ្ជមាននូវសារធាតុញៀនក្នុងទឹកនោម (+) ។

វត្ថុតាងចាប់យក÷១. សារធាតុញៀនមេតំហ្វេតាមីន(ice)ចំនួន ០៩ កញ្ចប់តូច ទម្ងន់១,៥២  ក្រាម ។
២,​ ទូរសព្ទ​ចំនួន០១គ្រឿងម៉ាក​realme ។

...

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print