យោធាថៃច្រានចោលចំពោះប្រព័ន្ធផ្សព្វផ្សាយថៃខ្លួនឯងដែលអះអាងថា កងទ័ពថៃវាយចូលកាន់កាប់ប្រាសាទព្រះវិហារ ! ព័ត៌មានខាងថៃ ផ្សាយច្រើនបំផ្លើស

ចែករំលែក៖

ប្រទេសថៃ ៖ យោធាថៃច្រានចោលជាផ្លូវការចំពោះប្រព័ន្ធផ្សព្វផ្សាយថៃផ្ទាល់ ដែលបានអះអាងថា កងទ័ពថៃបានវាយចូលកាន់កាប់ប្រាសាទព្រះវិហារ ដោយហៅព័ត៌មាននោះថា ព័ត៌មានក្លែងក្លាយ។

នេះបើយោងតាមអ្នកនាំពាក្យរងរបស់យោធាថៃ លោក Ritcha Suksuwanon នាថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទីស្នាក់ការកណ្តាលរបស់កងទ័ពថៃ ។ 

ការចេញបកស្រាយពីលោក Ritcha Suksuwanon បន្ទាប់ពីក្រសួងវប្បធម៌កម្ពុជា ស្នើសុំសហប្រធាន ICC-Preah Vihear និងតំណាងអង្គការយូណេស្កូនៅភ្នំពេញ ចាត់វិធានការជាបន្ទាន់ ដើម្បីការពារប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក និងស្នើសុំអង្គការយូណេស្កូប្រើប្រាស់យន្តការដែលមានស្រាប់ ជាពិសេសស្ថាប័នពិគ្រោះយោបល់នានារបស់អង្គការនេះ សិក្សាវាយតម្លៃផលប៉ះពាល់ក្នុងទិសដៅបញ្ចូលរបាយការណ៍នេះទៅក្នុងកិច្ចពិភាក្សារបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនាពេលខាងមុខ៕ ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print