នៅ ខេត្ត ឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ និង ពោធិ៍សាត់ ពលរដ្ឋ ចំ នួន ៣៥ ៨២៩នាក់ ត្រូវបាន ភៀសខ្លួនទៅ ទីតាំង សុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួង ការពារ ជាតិ លោក ស្រី ម៉ាលី សុជាតា បាន បញ្ជាក់ នៅព្រឹកនេះថា ការ វាយ ប្រហារ របស់ ថៃ បាន បង្កការ លំបាកដល់ ពលរដ្ឋ រស់នៅ ខេត្ត មួយ ចំនួន ក្នុងប្រទេសកម្ពុជា។

បេីតាម អ្នកនាំពាក្យខាងលេី ក្នុងនោះខេត្ត ឧត្តរមានជ័យ មាន ពលរដ្ឋ ៦ ៥៧៧គ្រួសារ ស្មេី ២៣ ៣២៨នាក់, ព្រះវិហារ មាន ៣ ១១២គ្រួសារ ស្មើ នឹង ១០ ៤២០នាក់, បន្ទាយមានជ័យ មាន ៥២៤គ្រួសារ ស្មើ នឹង ១ ៨៨០នាក់ និង ខេត្ត ពោធិ៍សាត់ ៩៤គ្រួសារ ស្មេីនឹង ២០១នាក់ ត្រូវ បាន ជម្លៀស ទៅកាន់ ទីតាំង សុវត្ថិភាព ។
ដោយឡែកថ្ងៃនេះ ! ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើឈ្លានពានដោយមិនមានការបង្កហេតុ និងដោយត្រៀមទុកជាមុន ដែលប្រព្រឹត្តឡើងដោយព្រះរាជាណាចក្រថៃ នៅវេលាម៉ោង ០៥:០២នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ដោយបានបើកការវាយប្រហារដោយកាំភ្លើងធំចំនួន ៥ គ្រាប់ មកលើទីតាំងជាច្រើនកន្លែង នៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាដ៏កម្រោលនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតលើច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតជនស៊ីវិលស្លូតត្រង់ និងបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់។

ព្រះរាជាណាចក្រកម្ពុជា អំពាវនាវឱ្យសហគមន៍អន្តរជាតិចូលរួម ក្នុងការថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុតចំពោះការឈ្លានពានខុសច្បាប់របស់ថៃ។ កម្ពុជាទាមទារឱ្យថៃបញ្ឈប់រាល់សកម្មភាពអរិភាពជាបន្ទាន់ ហើយប្រកាន់ខ្ជាប់កាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ។ ខណៈពេលដែលកម្ពុជានៅតែប្តេជ្ញាចិត្ត ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី និងអនុលោមតាមច្បាប់អន្តរជាតិ កម្ពុជារក្សាសិទ្ធិក្នុងការការពារខ្លួនដូចមានចែងក្នុងមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print