Pirlo ត្រូវបានតែងតាំងជាអ្នកចាត់ការក្លឹបលំដាប់ទីពីរនៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម

ចែករំលែក៖

វីរបុរសបាល់ទាត់អ៊ីតាលី Andrea Pirlo ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅនៃក្លឹប United FC ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។

វានឹងក្លាយជាក្លឹបទី 4 របស់អតីខ្សែបម្រើដែលមានវ័យ 46 ឆ្នាំក្នុងរយៈពេល 5 ឆ្នាំចាប់តាំងពីគាត់បានចូលដឹកនាំ Juventus ក្នុងឆ្នាំ 2020មក។

Pirlo បានឈ្នះពានរង្វាន់ Coppa Italia និង Italian Super Cup បន្ទាប់ពីជំនួសកន្លែង Maurizio Sarri ក្នុងទីក្រុង Turin ប៉ុន្តែត្រូវបាន Juve បណ្តេញចេញនៅចុងបញ្ចប់នៃរដូវកាលនោះ បន្ទាប់ពីពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 4 ក្នុងក្របខ័ណ្ឌ Serie A ។

គាត់ក៏បានចំណាយពេលតិចជាងមួយឆ្នាំនៅក្លឹបទួរគី Fatih Karagumruk និងមានរយៈពេល 14 ខែជាមួយ Sampdoria មុនពេលចាកចេញនៅខែសីហា 2024 ។

United FC ដែលត្រូវបានគេស្គាល់ថាជា Dubai Unitedនឹង ប្រកួតប្រជែងក្នុងកម្រិតទីពីរនៃបាល់ទាត់ក្នុងប្រទេសអារ៉ាប់រួមនៅពីក្រោមក្របខ័ណ្ឌ Pro-League ។

Pirlo ត្រូវបានគេរាយការណ៍ថាបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីរឆ្នាំជាមួយក្លឹបដែលបាននិយាយថា Pirlo នឹងនាំយកមកជាមួយគាត់នូវទស្សនៈវិស័យបាល់ទាត់តែមួយគត់ និងបទពិសោធន៍គ្រូបង្វឹកដ៏មានតម្លៃ។

...

ក្នុងនាមជាកីឡាករ Pirlo បានឈ្នះពានរង្វាន់ធំៗជាមួយ AC Milan និង Juventus និងលើកពាន World Cup 2006 ជាមួយអ៊ីតាលី មុនពេលខ្សែបម្រើរូបនេះចូលនិវត្តន៍នៅឆ្នាំ 2017 បន្ទាប់ពីប្រកបអាជីពបាល់ទាត់ចុងក្រោយនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print