អ្នកគាំទ្របាល់ទាត់ប្រកាសថា ខ្សែប្រយុទ្ធស៊ុយអែតម្នាក់ជាកីឡាការិនីសិចស៊ីបំផុតក្នុងពិភពលោកថ្មីជំនួសតំណែងពី Alisha Lehmann

ចែករំលែក៖

អ្នកគាំទ្ជាច្រើនរបានប្រមូលផ្តុំគ្នាដើម្បីប្រកាសថាតារាបាល់ទាត់ស្រីមួយរូបជា កីឡាការិនីបាល់ទាត់ដែលសិចស៊ីបំផុត របស់ពិភពលោកបន្ទាប់ពីក្លឹបនៅ Serie A មួយបានប្រកាសការមកដល់របស់នាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត Alice Sondergaard បានបញ្ចប់ការផ្លាស់ទៅលេងឱ្យ Genoa ដោយជោគជ័យកាលពីដើមខែនេះ ហើយបានថតរូបជាបន្តបន្ទាប់នៅលើទំព័រ Instagram របស់ក្លឹប។

Sondergaard បានបង្ហាញខ្លួនលេងកម្រិតកំពូលរួចហើយ ដោយបានទទួលការហៅលើកដំបូងសម្រាប់ប្រទេសរបស់នាងនៅអាយុ 15 ឆ្នាំ។ ឥឡូវនេះនាងនឹងសម្លឹងមើលឱកាសថ្មីដើម្បីរក្សា Genoa ក្នុងក្របខ័ណ្ឌកំពូលរបស់អ៊ីតាលី បន្ទាប់ពីពួកគេត្រូវបានដំឡើងមកលេងជាលើកដំបូង។

ដោយមានតួនាទីជាអ្នករកគ្រាប់បាល់ Sondergaard មានសារៈសំខាន់ចំពោះយុទ្ធនាការដ៏អស្ចារ្យរបស់ក្រុម Bologna កាលពីរដូវកាលមុន ដែលជាក្លឹបដែលបានប្រកួតជាមួយ Genoa ដើម្បីដណ្តើមយកតំណែងកំពូលតារាងរហូតដល់ទីបញ្ចប់ចាញ់ដោយភាពជូរចត់។ នាងក៏ធ្លាប់លេងឱ្យ Verona ផងដែរនៅអ៊ីតាលី ហើយស៊ុតបញ្ចូលទីបានច្រើនគ្រាប់នៅ Serie B ។

...

ប៉ុន្តែការផ្លាស់ប្តូរដ៏ល្បីបំផុតរបស់នាងបានធ្វើឱ្យនាងមានការចាប់អារម្មណ៍ម្តងទៀត ហើយអ្នកគាំទ្របានប្រញាប់ប្រញាល់ផ្តោតលើភាពស្រស់ស្អាតរបស់នាង ដោយដាក់នាងឱ្យឈរពីលើកំពូលតារាឆ្នើមរបស់ក្លឹប Juventus និងជម្រើសជាតិស្វីស Alisha Lehmann ដែលគេចាត់ទុកជាកីឡាការិនីបាល់ទាត់ស៉ិចស៉ីបំផុតពីមុន។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print