រូបភាពបង្ហាញពី ទាហានឈ្លានពានសៀម បាញ់ផ្លោងចូលដីកម្ពុជាទាំងកម្រោលនៅព្រំដែនថ្មដា ខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ទាហានឈ្លានពានសៀម បានចាប់ផ្តើមបាញ់ផ្លោងចូលដីយើងទាំងកម្រោលនៅព្រំដែនថ្មដា ខេត្តពោធិ៍សាត់ នៅពេលនេះព្រឹកវេលាម៉ោង៥និង០២នាទីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ទាហានឈ្លានពានសៀម កំពុងបាញ់ផ្លោងចូលដីយើងទាំងកម្រោលនៅព្រំដែនថ្មដា ខេត្តពោធិ៍សាត់ ហើយដែលជាការបំពាន និងរំលោភដែនអធិបតេយ្យភាពកម្ពុជាយ៉ាងធ្ងន់ធ្ងរបំផុត។

សូមបញ្ជាក់ថា ៖ នៅវេលាម៉ោង៥និង០២នាទីព្រឹកថ្ងៃនេះ ទាហានឈ្លានពានសៀម បានបាញ់ចំនួន៥គ្រាប់ចូលដីយើង ហើយស្ងាត់មួយសន្ទុះ តែនៅវេលាម៉ោងជិត៨ ពួកគេបានចាប់ផ្តើមបាញ់មកទៀត។ នៅពេលនេះកងទ័ពកម្ពុជាស្ថិតនៅក្នុងត្រៀមវាយបកទៅវិញយ៉ាងចាស់ដៃ។
សូមបងប្អូនជនរួមជាតិទុកចិត្តលើកងទ័ពដ៏អង់អាចក្លាហានរបស់យើង ដើម្បីការពារទឹកដីនៅតាមព្រំដែន។
ដោយឡែកព្រឹក នេះ លោក ខូយ រីដា អភិបាល ខេត្ត ពោធិសាត់ កំពុង ធ្វេី ដំណើរ ទៅជួយរៀបចំជន្លៀសប្រជាពលរដ្ឋចេញពី ឃុំថ្មដាទៅទីកន្លែងសុវត្ថិភាព! សូមបងប្អូន ខ្មែរ រួមទាំង កងកម្លាំង យេីង សុវត្ថិភាព ទាំងអស់ គ្នា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print