ភ្នំពេញ ៖ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា ៖ លោក កែវ ឈា អគ្គរាជទូតកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ នៅថ្ងៃទី២៥ ខែកក្កដា (ម៉ោងនៅញូវយ៉ក) បានចោទសួរទៅភាគីថៃថា កម្ពុជាជាប្រទេសតូច មានយោធាមិនអភិវឌ្ឍខ្លាំងដូចថៃ ហេតុអ្វីត្រូវផ្តើមជម្លោះ។
ទីភ្នាក់ងារព័ត៌មាន AFP ថា ៖ ការលើកឡើងរបស់អគ្គរាជទូតកម្ពុជា ធ្វើឡើងស្របពេលថៃ នៅតែបន្តឈ្លានពានលើកម្ពុជា។ មន្រ្តីតំណាងកម្ពុជារូបនេះ ក៏បានអំពាវនាវឱ្យមានបទឈប់បាញ់ និងស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាពផងដែរ៕
...
ដោយ ៖ សិលា