រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ នេត្រ ភក្ត្រា៖ តំណាងថៃនៅអ.ស.ប.គេចខ្លួនពីអ្នកសារព័ត៌មាន ខណៈកម្ពុជា​បង្ហាញភាពប្រាកដប្រជា

ចែករំលែក៖

ភ្នំពេញ​៖​ តាមរយៈសំណេក្នុងបណ្តាញទំនាក់ទំនងសង្គមលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បានបញ្ជាក់ថា៖ ក្រោយកិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប.) កាលពីយប់ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ ដែលពិភាក្សាស្ដីពីស្ថានការណ៍តានតឹងនិងការវាយប្រហារដែលកំពុងកើតឡើងនៅតំបន់ព្រំដែនកម្ពុជា–ថៃ តំណាងអចិន្ត្រៃយ៍របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅអ.ស.ប. បានជួបជាមួយអ្នកសារព័ត៌មាននៅទីស្នាក់ការអង្គការ សហប្រជាជាតិ និងឆ្លើយតបនឹងសំណួរជាសាធារណៈយ៉ាងច្បាស់លាស់។

អ្វីដែលជាការគួរឲ្យកត់សម្គាល់ តំណាងអចិន្ត្រៃយ៍របស់ប្រទេសថៃប្រចាំអ.ស.ប. បានគេចខ្លួនចេញពីកិច្ចប្រជុំដោយមិនបានឆ្លើយសំណួរទៅកាន់សារព័ត៌មានឡើយ។

លោក នេត្រ ភក្ត្រា បានថ្លែងយ៉ាងថា៖“ខ្ញុំជឿថាមិនចាំបាច់ពន្យល់ ក៏អាចដឹងថាហេតុអ្វីត្រូវគេចមុខពីអ្នកសារព័ត៌មាន ព្រោះ… មិនហ៊ានប្រឈមមុខនឹងការភូតកុហករបស់ខ្លួន និងការបង្កហេតុមួលបង្កាច់ ដែលពួកគេបានធ្វើឡើង។”

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print