ខ្សែបម្រើអន្តរជាតិឆេកបានយល់ព្រមផ្លាស់ទៅកាន់ក្លិប Sparta Prague ដែល ជាក្លិបចាស់របស់ ខ្លួនវិញនៅក្នុងកិច្ចសន្យា ២ឆ្នាំ ។
Rosickyបានចាប់ផ្តើមអាជីពបាល់ទាត់ជាមួយនឹងក្រុម Sparta Prague មុនពេល ផ្លាស់ទៅកាន់ក្រុម Borussia Dortmund ក្នុងប្រទេសអាល្លឺម៉ង់ក្នុងខែមករាឆ្នាំ ២០១១។
ក្រោយទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងក្រុម Dortmund ដោយឈ្នះជើង ឯកអាល្លឺម៉ង់ក្នុងឆ្នាំ២០០២ រូបគេក៏បានផ្លាស់មកកាន់ក្រុមកាំភ្លើងធំArsenal ក្នុងឆ្នាំ២០០៦ ហើយបានចំណាយពេល១០ឆ្នាំនៅអង់គ្លេសក្រោមការដឹកនាំរបស់គ្រូបង្វឹក Arsene Wenger ។
Rosicky បានបង្ហាញខ្លួន១០០ប្រកួត ឲ្យក្រុមជម្រើសជាតិឆេក ។ គាត់បាន និយាយក្រោយពេលទៅដល់ស្រុកកំណើត វិញថា “ខ្ញុំសប្បាយចិត្តពេលបានវិលត្រឡប់មកវិញ។ ខ្ញុំមិនមែលវិលត្រឡប់មកគ្រាន់តែលេងបាល់ទាត់ទេគឺខ្ញុំវិលត្រឡប់មកដើម្បីជោគជ័យ”៕
ដោយ៖ ដេវីត
...