ប្រធានាធិបតីបារាំង សោកស្តាយដែលដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី

ចែករំលែក៖

ប្រធានាធិបតីបារាំងលោក Francois Hollande កាលពីថ្ងៃទី៣០ ខែសីហា បានបង្ហាញការសោកស្តាយអំពីទំនាក់ទំនងជាមួយរុស្ស៊ី កាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ។ លោកហូឡង់ បញ្ចាក់ទៀតថា ការលុបចោលទណ្ឌកម្មរុស្ស៊ីគឺជារឿងចាំបាច់បំផុតដើម្បីផលប្រយោជន៍រួម។ វិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន បានជះឥទ្ធិពលដោយផ្ទាល់ដល់ទំនាក់ទំនងរវាងរុស្ស៊ីនិងបណ្តាប្រទេសអឺរ៉ុប។

លោកហូឡង់ បញ្ជាក់ទៀតថា ស្ថានភាពដែលកើតឡើងគឺជារឿងគួរឲ្យសោកស្តាយបំផុត ដោយសារតែវានាំមកនៅផលវិជ្ជមានដល់ភាគីទាំងពីរ ពិសេសគឺស្ថានភាពសេដ្ឋកិច្ចរួម ។ ដូច្នេះបើយើងអាចរួចផុតពីស្ថានភាពខាងលើកាន់តែឆាប់កាន់តែប្រសើរ។ កន្លងមកទំនាក់ទំនងរុស្ស៊ី និងបារាំង មានភាពជិតស្និតនិងគួរឲ្យទុកចិត្តគ្នាទៅវិញទៅមក។

លោកហូឡង់ ក៏បង្ហាញក្តីសង្ឃឹមថា ទំនាក់ទំនងដ៏ល្អប្រសើរវាងរុស្ស៊ីនិងបារាំង នឹងល្អឡើងវិញ។ ទទឹមនិងនោះបារំាងក៏បានបញ្ជាក់ដែរថា ទីក្រុងមូស្កូរ ត្រូវតែទទួលខុសត្រូវក្នុងការដោះស្រាយវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន និងស៊ីរី។

ប្រធានាធិបតីអ៊ុយក្រែន សង្ឃឹមថា នឹងឆាប់តផ្ជាប់ឡើងវិញកិច្ចពិភាក្សាស្វែងរកដំណោះស្រាយដល់វិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន ដែលមានប្រទេសរុស្សី បារំា អាល្លឺម៉ង់ និងអ៊ុយក្រែន។

ទំនាក់ទំនងរវាងរុស្សី និងលោកខាងលិចប្រឈមមុខតានតឹងដោយសារតែស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន ។កាលពីចុងខែកក្កដា ឆ្នាំ២០១៤ អឺរ៉ុបនិងអាមេរិក បានអនុម័តដាក់ទណ្ឌកម្មលើសេដ្ឋកិច្ចរុស្ស៊ី ចំណែករុស្ស៊ីវិញក៏បានដាក់ទណ្ឌកម្មតបតវិញដោយឈប់នាំចូលផលិតផលកសិកម្មពីអឺរ៉ុប ធ្វើឲ្យប្រជាកសិករជាច្រើននៅអឺរ៉ុបធ្វើបាតុកម្មដោយសារតម្លៃទិន្នផលកសិកម្មចុះថោក៕

(20151002) FRANCE, PARIS - French President Francois Hollande welcomes Russian President Vladimir Putin before a meeting on Ukraine at the Elysee Palace.

1 (1)

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print