ខ្ចីទូរស័ព្ទតេ ប៉ុនប៉ងរត់គេចត្រូវប្រជាពលរដ្ឋក្របួចអោយសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្នី

ចែករំលែក៖

រាជធានីភ្នំពេញ៖ ជនសង្ស័យប៉ុនប៉ងលួចទូរស័ព្ទម្នាក់ត្រូវបានប្រជាពលរដ្ឋក្របួចអោយសមត្ថកិច្ចប៉ុស្តិ៍ ភ្នំពេញថ្មី។ ហេតុការណ៍នេះកេីតឡេីងកាលពីវេលា ម៉ោង ១និង ៤៥នាទីរសៀលថ្ងៃទី៤ខែ សីហាឆ្នាំ២០១៥ ស្ថិតនៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មីខណ្ឌសែសុខ ។

seiha

តាមការរៀបរាប់របស់ជនរងគ្រោះបានអោយដឹងថានៅមុនពេលកេីតហេតុ ជនសង្ស័យបានហៅគាត់អោយឌុបពីចំនុចផ្លូវ ២០១១ នៅសង្កាត់ភ្នំពេញថ្មី ទៅផ្សារដីហុយស្រាប់តែមកដល់ចំណុចភូមិដីថ្មី ជនសង្ស័យបានអោយជនរងគ្រោះឈប់ម៉ូតូនិងបានខ្ចីទូរស័ព្ទតេ ទៅបងប្អូនភ្លាមៗនោះជនសង្ស័យបានយកទូរស័ព្ទព្យាយាមរត់គេចខណៈនោះក៏ស្រែកចោរៗនិងស្ទាក់ចាប់បានមកវិញ ។

តាមប្រភពពីសមត្ថកិច្ចភ្នំពេញថ្នីបានអោយដឹងថា ជនសង្ស័យមានឈ្មោះ គង់វ៉ាន់នី ភេទ ប្រុស អាយុ ១៨ ឆ្នាំមានស្រុកកំណេីតនៅភូមិ ស្វាយមាស ឃុំថ្នល់បែក ស្រុកចំការលេី ខេត្តកំពង់ចាម ស្នាក់នៅទីកន្លែងមិនពិតប្រាកដ។

ចំណែកជនរងគ្រោះមានឈ្មោះ ហាន តុង ភេទ ប្រុស អាយុ ៤៩ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅ ស្ថិតនៅភូមិគោកឃ្លាង សង្កាត់ ភ្នំពេញថ្មីខណ្ឌសែនសុខ។

បច្ចុប្បន្នជនសង្ស័យកំពុង សាកសួរនៅប៉ុស្តិ៍ភ្នំពេញថ្មីនិងបញ្ជូនបន្តទៅកាន់អធិការនគរបាលខណ្ឌសែនសុខចាត់ការបន្តតាមនិតិវិធី៕

ដោយ៖ តុងសីហា

...

seiha2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print