មន្ត្រីនគរបាលប៉ុស្តិ៍ក្រាំងពង្រយកកាំភ្លើងAKបាញ់គម្រាម ប្តីនារីជាសង្សាររបស់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់មានតួនាទីជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានយកកាំភ្លើងAK47របស់អង្គភាពទៅបាញ់រះជាច្រើនគ្រាប់គម្រាមប្តីនារីជាសង្សាររបស់ខ្លួន តែមិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសឬស្លាប់បាត់បង់ជីវិតនោះទេ ពោលគឺគ្រាន់តែធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្តាលស្ទឹងមាន​ការភ័យខ្លាចគ្រប់ៗគ្នា កាលពីវេលាយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥ រួចគេចខ្លួនបាត់ស្រមោល ។

20150804010501 (1)

ក្រោយពីបាញ់រះបង្កឲ្យមានការភ្ញាក់ផ្អើលរួចមក សមត្ថកិច្ចបានចុះទៅពិនិត្យកន្លែងកើតហេតុដកហូតសំបកកាទុសអាវុធAKចំនួន០៣គ្រាប់ និង ក្បាលគ្រាប់ចំនួន០១គ្រាប់ ទើបឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើនេះ នៅវេលាយប់ថ្ងៃទី០៣ ខែ/ឆ្នាំដដែលនោះ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ជា កំសត់ហៅសុខា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ ជាមន្ត្រីគរបាលប៉ុសិ៍្តរដ្ឋបាលក្រាំងពង្រ មានឋានន្តសក្តិ ព្រិន្ទបាលទោ​ អត្តលេខ៦៨៦១៥ ។ ចំណែកឯជនរងគ្រោះឈ្មោះ ហៃ ហន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ ជាកម្មករសំណង់ មានទីលំនៅក្នុងភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ។

ប្រភពដដែលបានបន្តថា ជនសង្ស័យនិងស្ត្រីឈ្មោះ នី បូផា ជាប្រពន្ធជនរងគ្រោះបានលួចមានទំនាក់ទំនងស្នេហាគ្នាតាំងពីខែឧសភាឆ្នាំ២០១៥មកម្លេះ ហើយធ្លាប់ដើរលេងជាមួយគ្នាបានចំនួន៤ដង បន្ទាប់មកជនរគ្រោះត្រូវជាប្ដីបានដឹងរឿង ក៏តេទូរស័ព្ទទៅជនសង្ស័យប្រាប់ឲ្យឈប់ទាក់ទងជាមួយប្រពន្ធខ្លួនទៀត ។ បន្ទាប់ពីតេទូរស័ព្ទទៅហាមជនសង្ស័យរួចមក ជនរងគ្រោះក៏បានវាយប្រពន្ធខ្លួនឯង២ទៅ៣ដៃទុកជាការព្រមាន ។ សកម្ម​ភាពនេះស្ត្រីជាប្រពន្ធបានលួចតេទូរស័ព្ទប្រាប់ទៅបុរសជាសង្សារ(ជនសង្ស័យ) ទើបជនសង្ស័យតេទូរស័ព្ទមកគម្រាមជនរងគ្រោះជាប្តីនារីសង្សាររបស់ខ្លួនថា “បើឯងវាយស្រីអូនឯងប្រយត័្នខ្លួន ពេលឯងធ្វើការពេលយប់ប្រយ័ត្នក្បាលធ្លាក់ពីលើម៉ូតូហើយម៉ូតូឯង ក៏អាញ់យកទៅលក់បានមួយពាន់ដុល្លាដែរ” ។

ប្រភពដដែលបានបន្តថា ការគម្រាមកំហែងរបស់ជនសង្ស័យបានធ្វើឲ្យជនរងគ្រោះមានការភ័យខ្លាចយ៉ាងខ្លាំង រហូតលែងហ៊ានទៅធ្វើការងារនៅខាងក្រៅផ្ទះ តែមិនបានប្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋាននោះទេ ។ ពេលនៅផ្ទះជាមួយប្រពន្ធនោះជនរងគ្រោះបានដឹងថា ជនសង្ស័យនៅតែលួចទំនាក់ទំនងតាមទូរស័ព្ទមកស្ត្រីជាប្រពន្ធ ក៏កើតក្តីខឹងសម្បាទះកំផ្លៀងស្ត្រីជាប្រពន្ធម្តងទៀង ហើយរឿងនោះក៏បានដឹងដល់ជនសង្ស័យ ។ នៅវេលាម៉ោង៤រសៀល ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥ ជនសង្ស័យបានតេទូរសព្ទ័មកគំរាមជនរងគ្រោះទៀតថា “ឯងប្រយ័ត្នខ្លួនល្ងាចហ្នឹងអាញ់ទៅលេងផ្ទះហ្អែងហើយ ផ្ទះហ្អែងទទួលសាមសិបគ្រាប់សុះអស់ហើយ ពុំដឹងត្រូវអ្នកណាខ្លះទេ” ។ លុះដល់វេលាម៉ោង៥រសៀលថ្ងៃដដែលនោះជនសង្ស័យបានជិះម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខនគរបាល កាត់មុខផ្ទះជនរងគ្រោះចុះឡើងៗប្រហែល០៥ត្រឡប់ រួចក៏ជិះចេញទៅបាត់ ។

រហូតដល់វេលាម៉ោង១០និង៤៩នាទីយប់ថ្ងៃដដែល ជនសង្ស័យបានជិះម៉ូតូម៉ាកCBR ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខន.ប1.2223 ដោយយកកាំភ្លើងម៉ាកAK47កាត់ស្នូកចេញពីបន្ទប់ព្រហ្មទណ្ឌ នៃប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រខណ្ឌដង្កោ រាជធានីភ្នំពេញ សំដៅទៅផ្ទះជនរងគ្រោះ ។ ពេលទៅដល់មុខផ្ទះជនរងគ្រោះ  ជនសង្ស័យបានឈប់ម៉ូតូនៅលើផ្លូវលំ មិនចុះពីលើម៉ូតូទេហើយបាញ់ឡើងលើចំនួន០៣គ្រាប់រួចបើកម៉ូតូគេចខ្លួនបាត់ទៅ ។ ក្រោយពីបាញ់រះបង្កឲ្យមានការភ្ញាក់ផ្អើលរួចមក សមត្ថកិច្ចបានចុះទៅពិនិត្យកន្លែងកើតហេតុដកហូតសំបកកាទុសអាវុធAKចំនួន០៣គ្រាប់ និង ក្បាលគ្រាប់ចំនួន០១គ្រាប់ ទើបឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើនេះ នៅវេលាយប់ថ្ងៃទី០៣ ខែ/ឆ្នាំដដែលនោះ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

ដោយ៖ ស្អាងជ័យ

20150804010505 (2)

20150804010505

20150804010501 (4)

20150804010505 (1)

20150804010501 (3)

20150804010501 (2)

20150804010448

...

20150804010501

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print