ដំណាងរាស្ត្របក្សប្រឆាំនិងឥណ្ឌា២៥រូបត្រូវបង្អាក់បេសកកម្មដោយសារតែអ៊ុកឡុក

ចែករំលែក៖

ក្រោយសកម្មភាពស្រែកឡោឡានិងលើកស្លាកបដាថារារាំងកិច្ចប្រជុំ​សំខាន់នៅ​ក្នុង​សភា​តំណាងរាស្ត្រក្រុមប្រឆាំនិងឥណ្ឌា២៥រូបត្រូវផ្អាកការងា​ជាបណ្តោះអាសន្ន ។

an-ninh-quoc-hoi_bcmm

ប្រធានរដ្ឋសភាឥណ្ឌាលោក​ស្រី Sumitra Mahajan កាលពីថ្ងៃទី​៣ខែសីហាបានប្រកាសថា តំណាងរាស្ត្រ​២៥រូបមកពីបក្សប្រឆាំង​ត្រូវផ្អាកការងារយៈពេល​៥ថ្ងៃ ដោយសារតែរារាំង​សកម្មភាពរបស់រដ្ឋសភា។

សកម្មភាពប្រឆាំងរបស់តំណាងរាស្ត្រទាំងនោះធ្វើឲ្យសភាទាំងមូលមិនអាចដំណើរការបានតាំងពីដើមខែកក្កដាមកទល់ពេលនេះ ដោយរាល់ពេលប្រជុំបក្សប្រឆាំងតែងតែអ៊ុក​ឡុកជានិច្ច។ បក្សប្រឆាំងបានរារាំងការអនុម័តច្បាប់សេដ្ឋកិច្ច ដ៏សំខាន់ក្នុងកិច្ចប្រជុំលើកនេះតែត្រូវរារាំងដោយដំណាងរាស្ត្រមួយក្រុម។

មុនពេលសម្រេចផ្អាក់ការងាររបស់តំណាងរាស្ត្រទាំងនោះ​ ប្រធានរដ្ឋសភា​លោក​ស្រី​Su​mitra Mahajan បានខិតខំដឹកនាំកិច្ចប្រជុំទាំងមានសម្លែងស្រែកឡោឡា។នៅកន្លែងកិ​ច្ច​ប្រជុំសភានាថ្ងៃទី​៣ខែសីហាបណ្តាលឲ្យដំណាងរាស្ត្រមិនអាចអនុម័ត​សេចក្តីសម្រេច​ណា​មួយនោះឡើយដោយសារតែការរំខាន។តែទីបំផុត​ក៏​មិនអាចពប្រព្រឹត្តទៅបាន​ដោយ​ជោគជ័យទើបបង្ខំឲ្យផ្អាកការងារបស់តំណាងរាស្ត្រ​ដែលចេះតែអ៊ុកឡុកស​ភាប្រជុំនេះ។

...

ចំពោះហេតុការខាងលើ​មេដឹកនាំបក្សប្រឆាំងលោក Rajeev Shukla និយាយទៅកាន់​ក្រុមអ្នកសារព័ត៌មានថា សកម្មភាពខាងលើជាសកម្មភាពរំលោភបំពានសិទ្ធិប្រ​ជាធិបតេយ្យមិនធ្លាប់មានរយៈពេល​២ទស្សវត្តកន្លងមក។ ជាមួយគ្នានេះដំណាងរាស្ត្រ​បក្សតូចៗពីរទៀតក៏ប្រកាសថា​នឹងមិនចូលរួមរាល់កិច្ចប្រជុំដែលប្រព្រឹត្តទៅក្នុងរយៈពេល​៥ថ្ងៃនេះដូចគ្នា ដើម្បី​បង្ហាញ​ពីសមគ្គីភាពរបស់បក្សប្រឆាំង ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print